សមាទបកសូត្រទី ៥
គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយក៏ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ អង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលអានន្ទ អ្នកទាំងឡាយគប្បី អនុគ្រោះអ្នកណា ឬថា ពួកជនណាដែលជាមិត្រក្តី អាមាត្យក្តី ញាតិក្តី សាលោហិតក្តី គប្បីសម្គាល់នូវពាក្យដែលត្រូវស្តាប់ ម្នាលអានន្ទ ជនទាំងនោះ អ្នកទាំងឡាយ គួរណែនាំ គួរឲ្យនៅ គួរឲ្យតាំងនៅក្នុងឋានៈ ៣ យ៉ាង ។ ឋានៈ ៣ យ៉ាងនេះ តើដូចម្តេច ។ គឺគួរណែនាំ គួរឲ្យនៅ គួរឲ្យតាំងនៅក្នុង សេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ជា អរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាប ច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាសារថីទូន្មាននូវបុរស ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោលនូវត្រៃភព លែងវិលត្រឡប់មកកើត ទៀត ១ គួរណែនាំ គួរឲ្យនៅ គួរឲ្យតាំងនៅក្នុងសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា ធម៌ព្រះដ៏មានព្រះភាគ ទ្រង់សម្តែងហើយដោយប្រពៃ ជាធម៌ ដែលបុគ្គលគប្បីឃើញច្បាស់ដោយខ្លួនឯង ឲ្យនូវផលមិនរង់ចាំកាល គួរនឹង ហៅបុគ្គលដទៃឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួន អ្នកប្រាជ ទាំងឡាយគប្បីដឹងច្បាស់ចំពោះខ្លួន ១ គួរណែនាំ គួរឲ្យនៅ គួរឲ្យតាំងនៅក្នុង សេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃជាសាវកនៃព្រះដ៏ មានព្រះភាគ ប្រតិបត្តិដោយប្រពៃ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយត្រង់ ព្រះសង្ឃជាសាវ