អដ្ឋកថាសមាទបកសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសមាទបកសូត្រទី ៥ ដូចតទៅនេះ បទថា អមច្ចា បានដល់ អមាត្យដែលមានចិត្តល្អ ។ បទថា ញាតិ បាន ដល់ ញាតិខាងជីដូនជីតា ។ បទថា សាលោហិតា បានដល់ ដែលរួមខ្សែ លោហិត មានបងប្រុស ប្អូនប្រុស បងស្រី ប្អូនស្រីជាដើម ។ បទថា អវេច្ចប្ប សាទេ សេចក្តីថា មានការជ្រះថ្លាដែលមិនញាប់ញ័រ ដែលកើតឡើង ដោយឈមចុះដល់គុណទាំងឡាយ ។ បទថា អញ្ញថត្តំ បានដល់ ភាពដទៃចាកសេចក្តីពិត គប្បីជ្រាបវិនិច្ឆ័យ ក្នុងបទថា បឋវីធាតុយា ជាដើមដូចតទៅនេះ បឋវីធាតុដែលជាធាតុមាន អាការរឹង ក្នុងកោដ្ឋាស ២០ យ៉ាង អាបោធាតុដែលជាទឹក ជាធាតុប្រមូលផ្តុំ ក្នុងកោដ្ឋាស ១២ យ៉ាង តេជោធាតុ ដែលជាធាតុដុតរោលក្នុងកោដ្ឋាស ៤ យ៉ាង វាយោធាតុ ជាធាតុកម្រើកក្នុងកោដ្ឋាស ៦ យ៉ាង ទាំងអស់នេះ គប្បី មានភាពប្រែប្រួលទៅ ។ ដោយបទថា ន ត្វេវ ព្រះអានន្ទសម្តែងថា ពិតហើយ មហាភូតរូប ទាំង ៤ នេះ គប្បីមានភាពដទៃទៅបាន ព្រោះដល់នូវភាពជាអញ្ញមញ្ញប្បច្ច័យ តែសម្រាប់ព្រះអរិយសាវ័ក មិនមានភាពដទៃទៅបានទេ ។ ក្នុងព្រះសូត្រនេះ បទថា អញ្ញថត្តំ បានដល់ ភាពដទៃដោយការ ជ្រះថ្លា និងភាពដទៃដោយគតិ ព្រោះថា ទាំង ២ យ៉ាងនោះ មិនមានដល់ អរិយសាវ័ក មានតែភាពដទៃដោយសភាវៈ អធិប្បាយថា ព្រះអរិយសាវ័ក ដែលជាមនុស្សកើតជាទេវតាក៏មាន កើតជាព្រហ្មក៏មាន តែការជ្រះថ្លារបស់ ព្រះអរិយសាវ័កនោះ មិនកាត់ផ្តាច់ គឺមិនប្រែប្រួលក្នុងអន្តរភពផង មិនដល់ នូវភាពដទៃដោយគតិ ពោល គឺអបាយគតិផង សូម្បីព្រះបរមសាស្តា កាល ទ្រង់សម្តែងសេចក្តីនោះឯង ទើបត្រាស់ពាក្យជាដើមថា តត្រិទំ អញ្ញថត្តំ ដូច្នេះ ។