អដ្ឋកថានវសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងនវសូត្រទី ៦ ដូចតទៅនេះ បទថា កាមធាតុវេបក្កំ បានដល់ កម្មដែលឲ្យផលចាកកាមធាតុ ។ បទថា កាមភវោ បានដល់ ឧប្បត្តិភពក្នុងកាមធាតុ ។ បទថា កម្មំ ខេត្តំ សេចក្តី ថា កុសលកម្ម និងអកុសលកម្ម ឈ្មោះថា ជាស្រែ ព្រោះអត្ថថា ជាទី ដុះឡើងនៃវិបាកក្ខន្ធ ។ បទថា វិញ្ញាណំ ពីជំ សេចក្តីថា វិញ្ញាណដែល មានអភិសង្ខារជាបច្ច័យ ដែលកើតព្រមគ្នា ឈ្មោះថា ពូជ ព្រោះអត្ថថា ជា ហេតុដុះឡើង ។ បទថា តណ្ហា ស្នេហោ សេចក្តីថា តណ្ហា ឈ្មោះថា ទឹក ព្រោះដោយអំណាចនៃការសង្គ្រោះ និងចម្រើនឡើង ។ បទថា អវិជ្ជា នីវរណានំ សេចក្តីថា ដែលអវិជ្ជារារាំងហើយ ។ បទថា តណ្ញាសញ្ញោជនានំ សេចក្តីថា បុគ្គលដែលត្រូវចំណង គឺតណ្ហា រួបរឹត ។ បទថា ហីនាយ ធាតុយា បានដល់ ក្នុងកាមធាតុ ។ បទថា វិញ្ញាណំ បតិដ្ឋិតំ សេចក្តីថា វិញ្ញាណដែលមានអភិសង្ខារជាបច្ច័យតាំង មាំហើយ ។ បទថា មជ្ឈិមាយ ធាតុយា បានដល់ ក្នុងរូបធាតុ ។ បទថា បណីតាយ ធាតុយា បានដល់ ក្នុងអរូបធាតុ ។ ពាក្យដ៏សេស ក្នុងសូត្រ នេះ ងាយយល់ទាំងអស់ហើយ ដូច្នេះ ។