ភវសូត្រទី ៧

ក្បាលទី 27 · ទំព័រ 289

គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយក៏ ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះ ដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ភព ភព ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា ភព តើដោយហេតុដូចម្តេច ។ ម្នាលអានន្ទ បើកម្មដែលឲ្យ ផលក្នុងកាមធាតុ មិនមានហើយ កាមភពគប្បីមានប្រាកដដែរឬទេ ។ បពិត្រ ព្រះអង្គដ៏ចម្រើន ហេតុនុ៎ះមិនមានទេ ។ ម្នាលអានន្ទ ព្រោះហេតុថា កម្មជា ស្រែ វិញ្ញាណជាពូជ តណ្ហាជាទឹក ចេតនា និងសេចក្តីប្រាថ្នារបស់ពួកសត្វ ដែលមានអវិជ្ជាជាទំនប់ មានតណ្ហាជាគ្រឿងព័ន្ធព័ទ្ធ រមែងតម្កល់នៅស៊ប់ក្នុង ធាតុដ៏ថោកទាប គឺកាមធាតុ ការកើតចំពោះក្នុងភពថ្មីតទៅទៀត រមែងមានយ ៉ាងនេះ ។ ម្នាលអានន្ទ បើកម្មដែលឲ្យផលក្នុងរូបធាតុ មិនមានហើយ រូបភពគប្បីមានប្រាកដដែរឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនុ៎ះមិនមាន ទេ ។ ម្នាលអានន្ទ ព្រោះហេតុថា កម្មជាស្រែ វិញ្ញាណជាពូជ តណ្ហាជាទឹក ចេតនា និងសេចក្តីប្រាថ្នារបស់ពួកសត្វ ដែលមានអវិជ្ជាជាទំនប់ មានតណ្ហា ជាគ្រឿងព័ន្ធព័ទ្ធ រមែងតម្កល់នៅស៊ប់ក្នុងធាតុជាន់កណ្តាល គឺរូបធាតុ ការកើត ចំពោះក្នុងភពថ្មីតទៅទៀត រមែងមានយ៉ាងនេះ ។ ម្នាលអានន្ទ បើកម្ម ដែលឲ្យផលក្នុងអរូបធាតុ មិនមានហើយ អរូបភពគប្បីមានប្រាកដដែរឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនុ៎ះមិនមានទេ ។ ម្នាលអានន្ទ ព្រោះហេតុថា កម្មជាស្រែ វិញ្ញាណជាពូជ តណ្ហាជាទឹក ចេតនា និងសេចក្តីប្រាថ្នារបស់ពួកស ត្វ ដែលមានអវិជ្ជាជាទំនប់ មានតណ្ហា