សីលព្វតសូត្រទី ៨
គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយ ក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះ ដ៏មានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលអានន្ទ សីល និងវត្ត ជីវិត ព្រហ្មចារ្យ និងការបម្រើ ដោយយល់ថា មានខ្លឹមទាំងអស់ សុទ្ធតែមាន ផលឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងសេចក្តីនុ៎ះមិនគួរព្យាករដោយចំណែក តែម្យ៉ាងទេ ។ ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកចែកសេចក្តីទៅមើល ។ បពិត្រ ព្រះអង្គដ៏ចម្រើន បុគ្គលសេពនូវសីលវត្ត ជីវិត ព្រហ្មចារ្យ និងការបម្រើ ដោយយល់ថា មានខ្លឹមណា អកុសលធម៌ទាំងឡាយចម្រើនឡើង កុសលធម៌ ទាំងឡាយវិនាសទៅ សីលវត្ត ជីវិត ព្រហ្មចារ្យ និងការបម្រើ ដោយ យល់ថា មានខ្លឹម មានសភាពយ៉ាងនេះ ឈ្មោះថា ឥតផលទេ ។ បពិត្រ ព្រះអង្គដ៏ចម្រើន បុគ្គលសេពនូវសីលវត្ត ជីវិត ព្រហ្មចារ្យ និងការបម្រើ ដោយយល់ថា មានខ្លឹមណា អកុសលធម៌ទាំងឡាយវិនាសទៅ កុសលធម៌ ទាំងឡាយចម្រើនឡើង សីលវត្ត ជីវិត ព្រហ្មចារ្យ និងការបម្រើ ដោយ យល់ថា មានខ្លឹម មានសភាពយ៉ាងនេះ ទើបឈ្មោះថា មានផល ។ លុះ ព្រះអានន្ទដ៏មានអាយុ ក្រាបទូលពាក្យនេះហើយ ព្រះសាស្តាក៏ទ្រង់គាប់ព្រះ ហបឫទ័យ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុដឹងថា ព្រះសាស្តារបស់ អាត្មាអញ គាប់ព្រះហបឫទ័យហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចហើយ ចេញទៅ ។ កាលដែលព្រះអានន្ទ ដ៏មានអាយុចេញទៅ មិនយូរបុន្មាន ព្រះមានព្រះភាគត្រាស់ហៅភិក្ខុ ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អានន្ទជាសេក្ខបុគ្គល បុន្តែ បុគ្គល ដែលត្រឹមស្មើដោយបញ្ញារបស់អានន្ទនុ៎