អដ្ឋកថាសីលព្វតសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសីលព្វតសូត្រទី ៨ ដូចតទៅនេះ បទថា សីលព្វតំ បានដល់ សីល និងវត្ត ។ បទថា ជីវិតំ បានដល់ សេចក្តី ព្យាយាមរបស់បុគ្គលធ្វើកម្ម ដែលធ្វើបានដោយលំបាក ។ បទថា ព្រហ្មចរិយំ បានដល់ ការនៅប្រព្រឹត្តព្រហ្មចរិយៈ ។ បទថា ឧបដ្ឋានសារំ សេចក្តីថា សីលជាដើមនេះ ឈ្មោះថា ជាសារៈ ព្រោះធម៌ជាគ្រឿងប្រាកដ អធិប្បាយថា ប្រាកដយ៉ាងនេះថា សីលជាដើមនេះ ជាខ្លឹមសារ សីលជាដើម នេះ ជារបស់ប្រសើរ សីលជាដើមនេះ ជាហេតុឲ្យសម្រេច ។ ព្រះមាន ព្រះភាគត្រាស់សួរថា សីលជាដើមនេះ ជារបស់មានអានិសង្ស គឺមាន សេចក្តីចម្រើន ដោយបទថា សផលំ ដូច្នេះ ។ បទថា ន ខ្វេត្ថ ភន្តេ ឯកំសេន សេចក្តីថា ព្រះអានន្ទឆ្លើយថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុង សេចក្តីនេះ មិនគួរព្យាករដោយចំណែកមួយឡើយ ។ បទថា ឧបដ្ឋានសារំ សេវតោ សេចក្តីថា កាលសេពសីលជាដើម ដែលជាសារៈ គឺជាគ្រឿង ប្រាកដយ៉ាងនេះថា សីលជាដើមនេះ ជាសារៈ ជាវត្ថុប្រសើរ ជាហេតុ ឲ្យសម្រេច ។ បទថា អផលំ សេចក្តីថា មិនមានផល ដោយផលដែលត្រូវការ ។ ដោយចម្លើយមានប្រមាណបុណ្ណេះ ឈ្មោះថា កាន់យកលទ្ធិខាងក្រៅដ៏សេស ទាំងអស់ វៀរការបួសរបស់កម្មវាទីបុគ្គល និងកិរិយវាទីបុគ្គល ។ បទថា សផលំ បានដល់ មានផល គឺមានអានិសង្ស ដោយផលដែលត្រូវបំណង ដោយចម្លើយ មានប្រមាណបុណ្ណេះ ឈ្មោះថា កាន់យកបព្វជ្ជារបស់កម្មវាទីបុគ្គល និងកិរិយវាទីបុគ្គលទាំងអស់ តាំងអំពីដើមពុទ្ធសាសនានេះ ។ ដោយបទថា ន ច បនស្ស សុលភរូបេ សមសមោ បញ្ញាយ នេះ ព្រះមានព្រះភាគត្រង់សម្តែងថា ដែលតាំងនៅក្នុងសេក្ខភូមិ ឆ្លើយបញ្ញាបាន យ៉ាងនេះ ដែលស្មើដោយបញ្ញានៃអានន្ទនោះ មិនមែនរកបានងាយឡើយ ។