ចូឡណីសូត្រទី ១០

ក្បាលទី 27 · ទំព័រ 299

គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុអង្គុយក្នុងទីសមគួរហើយក៏ ក្រាបបង្គំទូលសួរដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្តាប់ ចំពោះព្រះភក្ត្រនៃព្រះដ៏មានព្រះភាគ បានទទួលចំពោះព្រះភក្ត្រនៃព្រះដ៏មាន ព្រះភាគយ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះអភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក បានញ៉ាំងលោកធាតុទាំង ១០០០ ឲ្យបានដឹង ច្បាស់ ដោយសំឡេងបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អាចញ៉ាំងលោកធាតុមានប្រមាណត្រឹមណា ឲ្យដឹង ច្បាស់ដោយសំឡេងបាន ម្នាលអានន្ទ អភិភូនោះជាសាវក ឯព្រះតថាគត ទាំងឡាយ មានអានុភាពប្រមាណមិនបានទេ ។ ព្រះអានន្ទដ៏មានអាយុក្រាបបង្គំ ទូលសួរព្រះដ៏មានព្រះភាគជាគម្រប់ ២ ដងដូច្នេះថា បពិត្រព្រះអង្គដ៏ ចម្រើន ខ្ញុំព្រះអង្គបានស្តាប់ចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ យ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះអភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក ញ៉ាំងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ដោយសំឡេងបាន បពិត្រ ព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញ៉ាំង លោកធាតុមានប្រមាណត្រឹមណា ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ ម្នាល អានន្ទ អភិភូនោះជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាពប្រមាណ មិនបានទេ ។ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ជាគម្រប់ ៣ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្តាប់ ចំពោះព្រះភក្ត្រព្រះមានព្រះភាគ បានទទួលចំពោះព្រះភក្ត្