អដ្ឋកថាចូឡណីសូត្រ
ក្នុងសូត្រទី ១០ មានអត្ថដែលត្រូវលើកឡើង ២ យ៉ាង គឺការលើកអត្ថ ដែលទាក់ទងនឹងអត្ថុប្បត្តិហេតុ ១ ដែលទាក់ទងដោយ អំណាចការសួរ ១ ។ បើមានពាក្យសួរថា ក្នុងការកើតឡើងនៃអត្ថដូចម្តេច ព្រះមានព្រះភាគត្រាស់ឆ្លើយពាក្យសួររបស់បុគ្គលណា ។ ឆ្លើយថា ក្នុងការកើតឡើង នៃអត្ថរបស់អរុណវតីសូត្រ ព្រះមានព្រះភាគ ទ្រង់ត្រាស់ឆ្លើយ សំនួររបស់ព្រះអានន្ទ ។ សួរថា អរុណវតីសូត្រ បុគ្គលណាពោល ឆ្លើយ ថា ព្រះពុទ្ធ ២ ព្រះអង្គ គឺព្រះពុទ្ធសិខី និងព្រះសាស្តានៃយើងត្រាស់ ។ ពង្រីកសេចក្តីថា រាប់តាំងអំពីកប្បនេះថយក្រោយទៅ ក្នុងកប្បទី ៣១ ត្រង់អរុណវតីនគរ ព្រះមានព្រះភាគព្រះនាមថាសិខី ទ្រង់បដិសន្ធិក្នុងគព្ភោទរ របស់ព្រះមហេសី ឈ្មោះបភាវតីរបស់ព្រះបាទអរុណវតៈ កាលព្រះញាណ ចាស់ក្លាហើយ ទ្រង់ចេញមហាភិន្រេស្កម៍ ត្រាស់ដឹងសព្វញ្ញុតញ្ញាណត្រង់ មណ្ឌលមហាពោធិ៍ ប្រកាសធម្មចក្រដ៏ប្រសើរ ទ្រង់អាស្រ័យអរុណវតីនគរ ប្រថាប់នៅ ថ្ងៃមួយ ពេលព្រឹក ទ្រង់បដិបត្តិសរីរកិច្ចហើយ មានភិក្ខុសង្ឃ ជាច្រើនជាបរិវារ ទ្រង់ព្រះតម្រិះថា តថាគតនឹងចូលទៅបិណ្ឌបាត ក្នុង អរុណវតីនគរ ហើយយាងទៅប្រថាប់ឈរត្រង់ខ្លោងទ្វារវិហារ ទ្រង់ហៅ អគ្គសាវ័កព្រះនាមថា អភិភូមកហើយ ត្រាស់ថា ម្នាលភិក្ខុ បើទៅបិណ្ឌបាត កាន់អរុណវតីនគរ នៅពេលព្រឹកពេក ណ្ហើយចុះ យើងទាំងឡាយ នឹងទៅ កាន់ព្រហ្មលោកណាមួយសិន ដូច្នេះ ។ សមដូចដែលទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ ព្រះសិខី មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ បានត្រាស់ហៅភិក្ខុឈ្មោះអភិភូថា ម្នាលព្រាហ្មណ៍ មក យើងនឹងចូលទៅកាន់ព្រហ្មលោកណាមួយ ទម្រាំដល់ ពេលភត្ត ។ ម្នាលភិក្ខុទាំងឡាយ អភិភូភិក្ខុ ទទួលព្រះពុទ្ធដីកា