សមណសូត្រទី ១

ក្បាលទី 27 · ទំព័រ 320

ម្នាលភិក្ខុទាំងឡាយ សមណកិច្ចរបស់សមណៈនេះ មាន ៣ យ៉ាង ។ កិច្ច ៣ យ៉ាង តើដូចម្តេច ។ គឺការសមាទាននូវអធិសីលសិក្ខា ១ ការសមាទាននូវអធិចិត្តសិក្ខា ១ ការសមាទាននូវអធិប្បញ្ញាសិក្ខា ១ ។ ម្នាល ភិក្ខុទាំងឡាយ នេះឯងជាសមណកិច្ចរបស់សមណៈ ៣ យ៉ាង ។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងនឹងមានសេចក្តីបុនប៉ងឲ្យណាស់ ក្នុងការសមាទាននូវ អធិសីលសិក្ខា យើងនឹងមានសេចក្តីបុនប៉ងឲ្យណាស់ ក្នុងការសមាទាននូវ អធិចិត្តសិក្ខាយ ើងនឹងមានសេចក្តីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាននូវ អធិប្បញ្ញាសិក្ខា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ ។