អដ្ឋកថាគទ្រភសូត្រ

ក្បាលទី 27 · ទំព័រ 323

គប្បីជ្រាបវិនិច្ឆ័យក្នុងគទ្រភសូត្រទី ២ ដូចតទៅនេះ បទថា បិដ្ឋិតោ បិដ្ឋិតោ ប្រែថា ខាងក្រោយៗ ។ បទថា អហម្បិ អម្ហា អមហម្បិ អម្ហា សេចក្តីថា មេគោស្រែកថា អហម្បិ អម្ហា លាក៏ស្រែកថា អហម្បិ គាវី ដូច្នោះ ។ បទថា សេយ្យថាបិ គុន្នំ សេចក្តីថា របស់មេគោទាំងឡាយ យ៉ាងណា ពិតហើយ គោទាំងឡាយមានពណ៌ ខ្មៅខ្លះ មានពណ៌ក្រហមខ្លះ មានពណ៌សជាដើមខ្លះ តែលាមិនមានពណ៌ដូច្នោះ ពណ៌យ៉ាងណា សំឡេង ក្តី ស្នាមជើងក្តី ក៏ដូចគ្នាដូច្នោះឯង ។ បទដ៏សេស មានអត្ថងាយយល់ទាំងអស់ហើយ ក្នុងសូត្រនេះ ព្រះមាន ព្រះភាគក៏ត្រាស់សិក្ខា ៣ លាយឡំគ្នានោះឯង ។