អដ្ឋកថាខេត្តសូត្រ

ក្បាលទី 27 · ទំព័រ 325

គប្បីជ្រាបវិនិច្ឆ័យក្នុងខេត្តសូត្រទី ៣ ដូចតទៅនេះ បទថា បដិកច្ចេវ ប្រែថា មុននោះឯង ។ បទថា សុកដ្ឋំ ករោតិ សេចក្តីថា អ្នក ស្រែធ្វើស្រែឲ្យជាការភ្ជួរល្អហើយដោយនង្គ័ល ។ បទថា សុមតិកតំ សេចក្តី ថា ធ្វើស្រែឲ្យមានផ្ទៃដីរេបោរយ គឺរាបស្មើ ។ បទថា កាលេន បានដល់ តាមកាលដែលគួរព្រោះ ។ បទដ៏សេសងាយយល់ទាំងអស់ហើយ ក្នុង សូត្រនេះ ព្រះមានព្រះភាគក៏ត្រាស់សិក្ខា ៣ លាយឡំគ្នានោះឯង ។