វជ្ជិបុត្តសូត្រទី ៤

ក្បាលទី 27 · ទំព័រ 326

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវន ជិតក្រុងវេសាលី ។ គ្រានោះ វជ្ជិបុត្តកភិក្ខុមួយរូប ចូលទៅ គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មាន ព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះវជ្ជិបុត្តកភិក្ខុនោះ អង្គុយក្នុងទី សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ ចម្រើន សិក្ខាបទ ១៥០ ដែលសម្រេចហើយនេះ មកកាន់ឧទ្ទេសរាល់កន្លះខែ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនអាចនឹងសិក្សា ក្នុងសិក្ខាបទទាំងនុ៎ះ បានទេ ។ ម្នាលភិក្ខុ ចុះអ្នកអាចសិក្សាក្នុងសិក្ខា ៣ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ បានឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គអាចនឹងសិក្សាក្នុងសិក្ខា ៣ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ ។ ម្នាលភិក្ខុ បើដូច្នោះ ក្នុងសាសនានេះ អ្នកចូរសិក្សា ក្នុងសិក្ខា ៣ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ ចុះ ម្នាលភិក្ខុ កាលណាបើអ្នកនឹងសិក្សានូវអធិសីលផង សិក្សានូវអធិចិត្តផង សិក្សានូវអធិប្បញ្ញាផង កាលបើអ្នកកំពុងសិក្សានូវអធិសីលផង សិក្សានូវ អធិចិត្តផង សិក្សានូវអធិប្បញ្ញាផង អ្នកគង់នឹងបានលះបង់រាគៈ លះបង់ ទោសៈ លះបង់មោហៈ ( មិនខាន ) ព្រោះតែការលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ អ្នកនោះនឹងមិនធ្វើអំពើដែលជាអកុសល ទាំងមិនសេពនូវ