អដ្ឋកថាបឋមសេក្ខសូត្រ

ក្បាលទី 27 · ទំព័រ 330

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសេក្ខសូត្រទី ៥ ដូចតទៅ បទថា ឧជុមគ្គានុសារិនោ សេចក្តីថា អរិយមគ្គ ហៅថា ឧជុមគ្គា សេក្ខបុគ្គល រពឫកដល់ គឺប្រព្រឹត្តទៅកាន់ផ្លូវត្រង់នោះ ។ បទថា ខយស្មឹ បឋមំ ញាណំ សេចក្តីថា មគ្គញ្ញាណនោះឯងកើតឡើងមុន ។ ពិតហើយ មគ្គ ឈ្មោះថា ខយ នៃកិលេសទាំងឡាយ ព្រោះផុតភ័យចាកកិលេស ញាណដែលសម្ប- យុត្តដោយមគ្គនោះ ឈ្មោះថា ខយញ្ញាណ ។ បទថា តតោ អញ្ញា អនន្តរា សេចក្តីថា បញ្ញាជាគ្រឿងដឹងទួទៅ រមែងកើតឡើងបន្ទាប់អំពីមគ្គញ្ញាណទី ៤ នោះ អធិប្បាយថា អរហត្តផល រមែងកើតឡើង ។ បទថា អញ្ញាវិមុត្តស្សប ានដល់ រួចផុតហើយ ដោយវិមុត្តិ គឺអរហត្តផល ។ បទថា ញាណំ វេ ហោតិ បានដល់ មានបច្ចវេក្ខណញ្ញាណ ។ ព្រះមានព្រះភាគត្រាស់សេក្ខបុគ្គល ៧ ពួកក្នុងសូត្រផង ក្នុងគាថា ទាំងឡាយផង តែទ្រង់សម្តែងព្រះខីណាស្រពក្នុងទីបញ្ចប់ ។