ចតុត្ថសេក្ខសូត្រទី ៨
ម្នាលភិក្ខុទាំងឡាយ សិក្ខាបទ ១៥០ ដែលសម្រេចហើយ នេះ មកកាន់ឧទ្ទេស រាល់កន្លះខែ ដែលជាទីសិក្សារបស់កុលបុត្រអ្នកប្រាថ្នា ប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ សិក្ខានេះមាន ៣ ដែលជាទីប្រជុំរបស់ សិក្ខាបទទាំងអស់នុ៎ះ ។ សិក្ខា ៣ តើដូចម្តេចខ្លះ ។ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងសិក្ខា ៣ ដែលជាទីប្រជុំនៃសិក្ខាបទទាំងអស់នុ៎ះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើឲ្យបរិបូណ៌ក្នុងសមាធិ ធ្វើឲ្យបរិបូណ៌ក្នុងបញ្ញា ភិក្ខុនោះ នៅតែត្រូវសិក្ខាបទតូច និងតូចបន្ទាប់ទាំងនោះខ្លះ ចេញចាកខ្លះ ។ ហេតុនោះ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ឲ្យឈ្មោះថាជា អភព្វក្នុងហេតុនុ៎ះទេ ។ ពួកសិក្ខាបទណា ជាខាងដើមនៃមគ្គព្រហ្មចារ្យ សមគួរ ដល់មគ្គព្រហ្មចារ្យ ឲ្យតែភិក្ខុមានសីលខ្ជាប់ខ្ជួន មានសីលស្ថិតស្ថេរ សមាទាន សិក្សាក្នុងសិក្ខាបទាំងនោះ ។ ភិក្ខុនោះ គង់ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយ ប្រាជ្ញាដ៏ក្រៃលែងខ្លួនឯង ក្នុងបច្ចុប្បន្ន ។ ទោះបីមិនទាន់សម្រេច មិនទាន់ ចាក់ធ្លុះនូវអរហត្តផលនោះទេ គង់បានសម្រេចភាពជាអន្តរាបរិនិព្វាយី ព្រោះ អស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥ ។ បើទុកជាមិនទាន់សម្រេច មិន ទាន់ចាក់ធ្លុះនូវអន្តរាបរិនិព្វាយីនោះទេ គង់បានសម្រេចភាពជាឧបហច្ចបរិនិព្វាយី ព្រោះអស់សញ្ញោជនៈជាចំណែកខាងក្រោម ៥ ។ ឬថា បើមិនទាន់ សម្រេច មិនទាន់ចាក់ធ្លុះនូវឧបហច្ចបរិនិព្វាយីនោះទេ គង់បានសម្រេចភាពជា អសង្ខារបរិនិព្វាយី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក