អដ្ឋកថាចតុត្ថសេក្ខសូត្រ
ក្បាលទី 27 · ទំព័រ 346
គប្បីជ្រាបវិនិច្ឆ័យក្នុងចតុត្ថសេក្ខសូត្រទី ៨ ដូចតទៅនេះ បទថា តំ វា បន អនភិសម្ភវំ អប្បដិវិជ្ឈំ សេចក្តីថា ព្រះអនាគាមី មិនទាន់សម្រេច គឺមិនទាន់ចាក់ធ្លុះអរហត្តផលនោះ ។ អ្នកសិក្សា គប្បីជ្រាប អត្ថក្នុងទីគ្រប់អន្លើ មានពាក្យថា តំ វា បន អនភិសម្ភវំ អប្បដិវិជ្ឈំ ដោយន័យនេះ ។ ក្នុងសូត្រនេះ ព្រះមានព្រះភាគត្រាស់សិក្ខា ៣ លាយឡំ គ្នានោះឯង ។