បឋមសិក្ខាសូត្រទី ៩

ក្បាលទី 27 · ទំព័រ 347

ម្នាលភិក្ខុទាំងឡាយ សិក្ខានេះមាន ៣ ។ សិក្ខា ៣ តើ ដូចម្តេច ។ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ ។ ម្នាលភិក្ខុទាំងឡាយ អធិសីលសិក្ខា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ជាអ្នកមានសីល ។ បេ ។ សមាទានសិក្សាក្នុងសិក្ខាបទ ទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធិសីលសិក្ខា ។ ម្នាលភិក្ខុ ទាំងឡាយ អធិចិត្តសិក្ខា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ ស្ងាត់ចាកកាម ។ បេ ។ បានដល់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធិចិត្តសិក្ខា ។ ម្នាលភិក្ខុទាំងឡាយ អធិប្បញ្ញាសិក្ខា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ។ បេ ។ ដឹងច្បាស់តាមពិតថា នេះបដិបទាជា ដំណើរទៅកាន់ទីរលត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធិប្បញ្ញាសិក្ខា ។ ម្នាលភិក្ខុទាំងឡាយ នេះឯងសិក្ខា ៣ ។ ៥