ទុតិយសិក្ខាសូត្រទី ១០

ក្បាលទី 27 · ទំព័រ 348

ម្នាលភិក្ខុទាំងឡាយ សិក្ខានេះមាន ៣ ។ សិក្ខា ៣ តើដូចម្តេច ។ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ ។ ម្នាល ភិក្ខុទាំងឡាយ អធិសីលសិក្ខា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ជាអ្នកមានសីល ។ បេ ។ សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធិសីលសិក្ខា ។ ម្នាលភិក្ខុទាំងឡាយ អធិចិត្តសិក្ខា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ ចាកកាមទាំងឡាយ ។ បេ ។ បានដល់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធិចិត្តសិក្ខា ។ ម្នាលភិក្ខុទាំងឡាយ អធិប្បញ្ញាសិក្ខា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះ អស់អាសវៈទាំងឡាយ ដោយប្រាជ្ញាខ្លួនឯងដ៏ក្រៃលែង ក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធិប្បញ្ញាសិក្ខា ។ ម្នាលភិក្ខុទាំងឡាយ នេះឯង សិក្ខា ៣ ។ បុគ្គលមានព្យាយាម មានកម្លាំង មានប្រាជ្ញា ជាគ្រឿង ទ្រទ្រង់ មានឈាន មានស្មារតី មានឥន្ទ្រិយគ្រប់គ្រង គួរប្រព្រឹត្តនូវអធិសីលផង អធិចិត្តផង អធិប្បញ្ញាផង បុគ្គល ( សិក្សាក្នុងសិក្ខា ៣ ) ក្នុងកាលមុនយ៉ាងណា ក្នុងកាលក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ( ឃើញ ) កាយខាងក្រោម ( ដោយ អំណាចនៃអសុភ ) យ៉ាងណា ឃើញកាយខាងលើ ក៏យ៉ាងនោះ កាយខាងលើយ៉ាងណា ខាងក្រោមក៏ យ៉ាងនោះ ( សិក្សាក្នុងសិក្ខា ៣ ) ក្នុងវេលាថ្ងៃយ៉ាង