វិវិត្តសូត្រទី ២
ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជកជាអន្យតិរ្ថិយ រមែងបញ្ញត្ត នូវសេចក្តីស្ងប់ស្ងាត់ ៣ យ៉ាងនេះ ។ សេចក្តីស្ងប់ស្ងាត់ ៣ យ៉ាង តើដូចម្តេច ។ គឺសេចក្តីស្ងប់ស្ងាត់ចាកកិលេស ដែលកើតឡើង ព្រោះអាស្រ័យចីវរ ១ សេចក្តីស្ងប់ស្ងាត់ចាកកិលេស ដែលកើតឡើង ព្រោះអាស្រ័យបិណ្ឌបាត ១ សេចក្តីស្ងប់ស្ងាត់ចាកកិលេស ដែលកើតឡើង ព្រោះអាស្រ័យសេនាសនៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជកជាអន្យតិរ្ថិយ តែងបញ្ញត្តនូវហេតុនេះ ក្នុងសេចក្តីស្ងប់ស្ងាត់ចាកកិលេសដែលកើតឡើង ព្រោះអាស្រ័យចីវរនោះ គឺ ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ដែលត្បាញលាយគ្នាខ្លះ ទ្រទ្រង់ សំពត់ដែលបកចេញអំពីសាកសពខ្លះ ទ្រទ្រង់សំពត់បំសុកូលខ្លះ ទ្រទ្រង់ សំពត់ដែលធ្វើដោយសម្បកឈើខ្លះ ទ្រទ្រង់ស្បែកខ្លាឃ្មុំខ្លះ ទ្រទ្រង់ស្បែកខ្លា ទាំងក្រចកខ្លះ ទ្រទ្រង់សំពត់ដែលក្រងដោយស្បូវខ្លះ ទ្រទ្រង់សំពត់ដែល ក្រងដោយសម្បកក្រចៅខ្លះ ទ្រទ្រង់សំពត់ដែលក្រងដោយចម្រៀកក្តារខ្លះ ទ្រទ្រង់សំពត់កម្ពលដែលត្បាញដោយសក់មនុស្សខ្លះ ទ្រទ្រង់សំពត់កម្ពល ដែលត្បាញដោយរោមកន្ទុយសេះខ្លះ ទ្រទ្រង់សំពត់ដែលក្រងដោយស្លាប មៀមខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជកជាអន្យតិរ្ថិយ តែងបញ្ញត្តនូវ ហេតុនេះឯង ក្នុងសេចក្តីស្ងប់ស្ងាត់ចាកកិលេស ដែលកើតឡើង ព្រោះអាស្រ័យចីវរ ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជកជាអន្យតិរ្ថិយ តែងបញ្ញត្ត នូវហេតុនេះឯង ក្នុងសេចក្តីស្ងប់ស្ងាត់ចាកកិលេស ដែលកើតឡើង ព្រោះ អាស្រ័យបិណ្ឌបាតនោះ គឺជាអ្នកមានបន្លែស្រស់ជាអាហារខ្លះ មានអង្ករ ស្រងែជាអាហារខ្លះ មានស្កួយជាអាហារខ្លះ មានកម្ទេច ( ចំនេរោ ) ស្បែក ជាអាហារខ្លះ មានស្លែ ឬសារាយជាអាហារ