អដ្ឋកថាសរទសូត្រ

ក្បាលទី 27 · ទំព័រ 372

គប្បីជ្រាបវិនិច្ឆ័យក្នុងសរទសូត្រទី ៣ ដូចតទៅនេះ បទថា វិទ្ធេ គឺភ្លឺច្បាស់ ព្រោះប្រាសចាកពពក ។ បទថា ទេវេ គឺអាកាស ។ បទថា អភិវិហច្ច គឺកម្ចាត់ ។ បទថា យតោ គឺក្នុងកាលណា ។ បទថា វិរជំ គឺប្រាសចាកធូលី មានរាគៈជាដើម ដែលឈ្មោះថា ប្រាសចាកមន្ទិល ព្រោះ មន្ទិលទាំងនោះឯងប្រាសទៅហើយ ។ បទថា ធម្មចក្ខុំ បានដល់ ចក្ខុ គឺ សោតាបត្តិមគ្គ ដែលកំណត់ធម៌ គឺសច្ចៈ ៤ ។ បទថា នត្ថិ តំ សញ្ញោជនំ សេចក្តីថា ព្រះអរិយសាវ័កនោះ មិនមានសំយោជនៈ ២ យ៉ាង គឺអភិជ្ឈាន ិងព្យាបាទ ។ ម្យ៉ាងទៀត ក្នុងសូត្រក្រៅអំពីនេះ លោកពោលថា មិនមាន ក៏ព្រោះមិនអាចនាំមកកាន់លោកនេះបានទៀត ។ ពិតហើយ ក្នុងសូត្រនេះ ព្រះមានព្រះភាគត្រាស់សំដៅដល់ព្រះអនាគាមី ។