បរិសាសូត្រទី ៤
ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះមាន ៣ ពួក ។ បរិសទ្យ ៣ ពួក តើដូចម្តេច ។ គឺអគ្គវតីបរិសទ្យ ( បរិសទ្យមានគុណប្រសើរបំផុត ) ១ វគ្គបរិសទ្យ ( បរិសទ្យជាពួក ) ១ សមគ្គបរិសទ្យ ( បរិសទ្យមាន សេចក្តីព្រមព្រៀងគ្នា ) ១ ។ ម្នាលភិក្ខុទាំងឡាយ អគ្គវតីបរិសទ្យ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានពួកភិក្ខុជាថេរៈ ក្នុង បរិសទ្យណា មិនល្មោភ ( ក្នុងបច្ច័យ ) មិនបន្ធូរបន្ថយ ( ក្នុងត្រៃសិក្ខា ) ដាក់ចុះនូវធុរៈ ក្នុងទីទាប គឺនីវរណៈទាំង ៥ មានការស្ទុះទៅក្នុងសេចក្តី ស្ងប់ស្ងាត់ជាប្រធាន ប្រារព្ធព្យាយាមដើម្បីដល់នូវធម៌ ដែលមិនទាន់ដល់ ដើម្បីបាននូវធម៌ដែលមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលមិន ទាន់ធ្វើឲ្យជាក់ច្បាស់ ពួកជនជាខាងក្រោយ រមែងដល់នូវទិដ្ឋានុគតិនៃភិក្ខុជា ថេរៈទាំងនោះ ឯពួកបរិសទ្យនោះ ក៏មិនបានល្មោភក្នុងបច្ច័យ មិនបានបន្ធូរ បន្ថយក្នុងត្រៃសិក្ខា ដាក់ចុះនូវធុរៈ ក្នុងទីទាប មានការស្ទុះទៅ ក្នុងសេចក្តី ស្ងប់ជាប្រធាន ប្រារព្ធព្យាយាមដើម្បីដល់នូវធម៌ដែលមិនទាន់ដល់ ដើម្បីបាន នូវធម៌ដែលមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលមិនទាន់ធ្វើឲ្យជាក់ច្បាស់ ដែរ ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា អគ្គវតីបរិសទ្យ ។ ម្នាល ភិក្ខុទាំងឡាយ វគ្គបរិសទ្យ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា នេះ ពួកភិក្ខុបរិសទ្យណា ជាអ្នកបង្កហេតុ បង្កជម្លោះ ទាស់ទែងគ្នា ចាក់