អដ្ឋកថាបរិសាសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបរិសាសូត្រទី ៤ ដូចតទៅនេះ បទថា ន ពាហុល្លិកា ហោន្តិ សេចក្តីថា មិនជាអ្នកច្រើនដោយបច្ច័យ ។ បទថា ន សាថលិកា គឺមិនទទួលសិក្ខា ៣ ធ្វើឲ្យធូរថយ ។ បទថា ឱក្កមនេ និក្ខិត្តធុរា សេចក្តីថា នីវរណៈ ៥ ហៅថា ឱក្កមនៈ ព្រោះអត្ថថា ធ្វើឲ្យ ធ្លាក់ចុះ គឺភិក្ខុដែលជាថេរៈ បោះបង់នូវធុរៈក្នុងនីវរណៈ ដែលធ្វើឲ្យធ្លាក់ ចុះទាំងនោះ ។ បទថា បវិវេកេ បុព្វង្គមា សេចក្តីថា ជាប្រធានក្នុងវិវេក ៣ យ៉ាង ពោល គឺកាយវិវេក ចិត្តវិវេក និងឧបធិវិវេក ។ បទថា វីរិយំ អារភន្តិ បានដល់ ផ្តើមសេចក្តីព្យាយាមទាំង ២ យ៉ាង ។ បទថា អប្បត្តស្សប ានដល់ មិនសម្រេចគុណវិសេស ពោល គឺឈាន វិបស្សនា មគ្គ និង ផល ។ ក្នុងបទដ៏សេស ក៏មានន័យនេះឯង ។ បទថា បច្ឆិមា ជនតា បានដល់ ប្រជុំជនខាងក្រោយ មានសទ្ធិវិហារិក និងអន្តេវាសិកជាដើម ។ បទថា ទិដ្ឋានុគតឹ អាបជ្ជតិ សេចក្តីថា ធ្វើតាមឧបជ្ឈាយ៍ និងអាចារ្យបានធ្វើមកហើយ ។ ប្រជុំជនខាងក្រោយ ឈ្មោះថា ដល់នូវការដើរទៅតាមវត្ថ្ថុដែលប្រជុំជននោះ បានឃើញមកហើយ ក្នុងឧបជ្ឈាយ៍ និងអាចារ្យ ។ បទថា អយំ វុច្ចតិ ភិក្ខវេ អគ្គវតី បរិសា សេចក្តីថា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទដែលមានតែ មនុស្សល្អ ។ បទថា ភណ្ឌនជាតា ប្រែថា កើតនូវជម្លោះ ។ បទថា កលហជាតា ប្រែថា កើតនូវការទាស់ទែងគ្នា ចំណែកខាងដើមនៃ ភណ្ឌនជាតា ឈ្មោះថា កលហជាតា ក្នុងសូត្រនេះ ។ ការកន្លងល្មើសដោយអំណាច ចាប់ដៃគ្នាជាដើម ឈ្មោះថា កលហ ។ បទថា វិវាទាបន្នា បានដល់ ដល់ នូវការវាយតប់គ្នា ។ បទថា មុខសត្តីហិ សេចក្តីថា វាចាដែលគ្រោតគ្រាត ហៅថា លំពែង គឺមាត់ ព្រោះអត្ថថា ចាក់ទម្លុះនូវគុណ គឺភិក្ខុទាំងឡាយ ចាក់ទម