បឋមអាជានីយសូត្រទី ៥

ក្បាលទី 27 · ទំព័រ 378

ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អរបស់ព្រះរាជាដែល ប្រកបដោយអង្គ ៣ ជាសេះគួរដល់ព្រះរាជា ជាសេះព្រះរាជទ្រព្យដល់នូវការរាប់ ថាជាអង្គរបស់ព្រះរាជា ។ ប្រកបដោយអង្គ ៣ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ សេះអាជានេយ្យដ៏ល្អរបស់ព្រះរាជាក្នុងលោកនេះ ជាសេះបរិបូណ៌ ដោយសម្បុរ ១ បរិបូណ៌ដោយកម្លាំង ១ បរិបូណ៌ដោយសន្ទុះ ១ ។ ម្នាល ភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អ របស់ព្រះរាជាដែលប្រកបដោយអង្គ ៣ នេះឯង ជាសេះគួរដល់ព្រះរាជា ជាសេះព្រះរាជទ្រព្យ ដល់នូវការរាប់ថាជា អង្គរបស់ព្រះរាជា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ ៣ យ៉ាង ជាអ្នកគួរទទួលនូវរបស់ដែលគេនាំមកបូជា គួរទទួលនូវរបស់ដែលគេបម្រុង ទទួលភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ បំផុតរបស់សត្វលោក ក៏យ៉ាងនោះដែរ ។ ប្រកបដោយធម៌ ៣ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសម្បុរ បរិបូណ៌ដោយកម្លាំង ១ បរិបូណ៌ដោយសន្ទុះ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ដោយសម្បុរ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ជាអ្នកមានសីលសង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយ អាចារៈ និងគោចរ ជាអ្នកឃើញនូវភ័យ ក្នុងទោសសូម្បីយ៉ាងតូច សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយ សម្បុរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយកម្លាំង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះពួកធម៌ជាអកុសល ដើម្បីញ៉ាំងពួកធម៌ជាកុសលឲ្យបរិបូណ៌ ជាអ្នក មានកម្លាំង មានសេចក្តីសង្