ទុតិយអាជានីយសូត្រទី ៦
ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អរបស់ព្រះរាជាដែល ប្រកបដោយអង្គ ៣ ជាសេះគួរដល់ព្រះរាជា ជាសេះព្រះរាជទ្រព្យ ដល់នូវ ការរាប់ថាជាអង្គនៃព្រះរាជា ។ ប្រកបដោយអង្គ ៣ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ សេះអាជានេយ្យដ៏ល្អរបស់ព្រះរាជាក្នុងលោកនេះ ជាសេះបរិបូណ៌ ដោយសម្បុរ ១ បរិបូណ៌ដោយកម្លាំង ១ បរិបូណ៌ដោយសន្ទុះ ១ ។ ម្នាល ភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អរបស់ព្រះរាជាដែលប្រកបដោយអង្គ ៣ យ៉ាងនេះឯង ទើបជាសេះគួរដល់ព្រះរាជា ជាសេះព្រះរាជទ្រព្យ ដល់នូវការរាប់ ថាជាអង្គនៃព្រះរាជា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ ៣ យ៉ាង ជាអ្នកគួរទទួលនូវរបស់ដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ ប្រសើរបំផុតរបស់សត្វលោក ក៏យ៉ាងនោះដែរ ។ ប្រកបដោយធម៌ ៣ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបរិបូណ៌ ដោយសម្បុរ ១ បរិបូណ៌ដោយកម្លាំង ១ បរិបូណ៌ដោយសន្ទុះ ១ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយសម្បុរ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល ។ បេ ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយសម្បុរ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយកម្លាំង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រារព្ធព្យាយាម ។ បេ ។ មិនដាក់ធុរៈក្នុងកុសលធម៌ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នក បរិបូណ៌ដោយកម្លាំងយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិបូណ៌ដោយ សន្ទុះ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានជា ឱបបាតិកៈ ( ក្នុងសុទ្ធាវាស ) ព