តតិយអាជានីយសូត្រទី ៧
ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អ របស់ព្រះរាជា ដែលប្រកបដោយអង្គ ៣ ជាសេះគួរដល់ព្រះរាជា ជាសេះព្រះរាជទ្រព្យ ដល់ នូវការរាប់ថាជាអង្គរបស់ព្រះរាជា ។ ប្រកបដោយអង្គ ៣ តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អ របស់ព្រះរាជាក្នុងលោកនេះ ជាសេះ បរិបូណ៌ដោយសម្បុរ ១ បរិបូណ៌ដោយកម្លាំង ១ បរិបូណ៌ដោយសន្ទុះ ១ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អរបស់ព្រះរាជា ដែលប្រកបដោយ អង្គ ៣ នេះឯង ទើបជាសេះគួរដល់ព្រះរាជា ជាសេះព្រះរាជទ្រព្យ ដល់នូវ ការរាប់ថាជាអង្គរបស់ព្រះរាជា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយ ធម៌ ៣ យ៉ាង ជាអ្នកគួរទទួលនូវរបស់ដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្ត ដ៏ប្រសើរបំផុតរបស់សត្វលោក ក៏យ៉ាងនោះដែរ ។ ប្រកបដោយធម៌ ៣ តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយ សម្បុរ ១ បរិបូណ៌ដោយកម្លាំង ១ បរិបូណ៌ដោយសន្ទុះ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុបរិបូណ៌ដោយសម្បុរ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ជាអ្នកមានសីល ។ បេ ។ សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលបរិបូណ៌ដោយសម្បុរ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិបូណ៌ដោយកម្លាំង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រារព្ធព្យាយាម ។ បេ ។ មិនដាក់ធុរៈក្នុង កុសលធម៌ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលបរិបូណ៌ដោយកម្លាំង យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិបូណ៌ដោយសន្ទុះ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវ ចេតោវិមុត្តិ និងបញ្ញាវិ