លោណកសូត្រទី ៩
ម្នាលភិក្ខុទាំងឡាយ បើបុគ្គលណា និយាយយ៉ាងនេះថា បុរសនេះធ្វើអំពើយ៉ាងណាៗ រមែងទទួលនូវផលនៃអំពើយ៉ាងនោះៗ ម្នាល ភិក្ខុទាំងឡាយ កាលបើហេតុយ៉ាងនេះមានហើយ ការនៅប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនមានឱកាស ដើម្បីធ្វើឲ្យផុតទុក្ខដោយប្រពៃក៏មិនប្រាកដ ។ ម្នាលភិក្ខុ ទាំងឡាយ បើបុគ្គលណា និយាយយ៉ាងនេះថា បុរសនេះធ្វើអំពើដែលគួរ ទទួលផលយ៉ាងណាៗ រមែងទទួលនូវផលនៃអំពើនោះយ៉ាងនោះ ។ ម្នាល ភិក្ខុទាំងឡាយ កាលបើហេតុយ៉ាងនេះមាន ការនៅប្រព្រឹត្តព្រហ្មចរិយៈក៏មាន ឱកាសដើម្បីធ្វើឲ្យផុតទុក្ខ ដោយប្រពៃក៏ប្រាកដ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើបាបកម្ម សូម្បីត្រឹមតែបន្តិចបន្តួចហើយ ( បាបកម្មនោះ ) រមែងនាំបុគ្គលនោះ ទៅកាន់នរក ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បាបកម្មត្រឹមតែបន្តិច ប្រហែលគ្នានឹងបាបកម្មមុននោះដែរ ដែល បុគ្គលពួកខ្លះ ក្នុងលោកនេះ ធ្វើហើយ ជាកម្មត្រូវទទួលផលក្នុងបច្ចុប្បន្ន ឯ កម្មតិចតួចស្តួចស្តើងមិនប្រាកដ គឺថាមិនបានឲ្យផលក្នុងអត្តភាពជាគម្រប់ពីរ ទេ ( លុះណា ) តែកម្មច្រើន ទើបប្រាកដ គឺថាឲ្យផលក្នុងអត្តភាពជាគម្រប់ពីរ បាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបែបណា ដែលបានធ្វើបាបកម្ម សូម្បី ត្រឹមតែបន្តិចហើយ ( បាបកម្មនោះ ) នាំបុគ្គលនោះចូលទៅកាន់នរក ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនបានចម្រើនកាយ មិនបានចម្រើនសីល មិនបានចម្រើនសមាធិចិត្ត មិនបានចម្រើនវិបស្សនាបញ្ញា មានគុណដ៏ស្តួចស្តើង មានគុណក្នុងខ្លួនដ៏តិច មានការនៅជាទុក្ខ ព្រោះផលតិច ម្នាលភិក្ខុទាំងឡាយ បុគ្គលបែបយ៉ាងនេះ ដែលបានធ្វើបាបកម្ម សូម្បីត្រឹមតែបន្តិចហើយ ( បាបកម្មនោះ ) នាំបុគ្គលនោះ