អដ្ឋកថាលោណកសូត្រ

ក្បាលទី 27 · ទំព័រ 398

គប្បីជ្រាបវិនិច្ឆ័យក្នុងលោណកសូត្រទី ៩ ដូចតទៅនេះ បទថា យថា យថាយំ កាត់បទជា យថា យថា អយំ ។ បទថា តថា តថា តំ បានដល់ តថា តថា តំ កម្មំ មានអធិប្បាយដូច្នេះថា បុគ្គលណា គប្បីពោលយ៉ាងនេះថា បុគ្គលធ្វើកម្មដោយប្រការណាមួយ ក៏នឹងសោយ វិបាកនៃកម្មនោះ ដោយប្រការនោះៗ ព្រោះថា បុគ្គលមិនអាចមិនសោយ វិបាករបស់កម្មដែលធ្វើហើយ ព្រោះដូច្នោះ បុគ្គលធ្វើកម្មបុនណា ក៏នឹង សោយវិបាករបស់កម្មបុណ្ណោះនោះឯង ។ បទថា ឯវំ សន្តំ គឺ ឯវំ សន្តេ ប្រែថា បើដូច្នេះ ។ បទថា ព្រហ្មចរិយវាសោ ន ហោតិ សេចក្តីថា ឧបបជ្ជវេទនីយកម្មណា ដែលធ្វើមុនការធ្វើមគ្គឲ្យកើតមាន ព្រោះឧបបជ្ជវេទនីយកម្មនោះ ដែលខ្លួននឹងត្រូវសោយដោយពិត ព្រហ្មចរិយៈសូម្បីនៅចប់ ហើយ ក៏ឈ្មោះថា មិននៅឡើយ ។ បទថា ឱកាសោ ន បញ្ញាយតិ សម្មាទុក្ខស្ស អន្តកិរិយាយ សេចក្តីថា ព្រោះកាលបើដូច្នេះ ការប្រមូលមក នូវកម្ម និងការសោយផលរបស់កម្មគង់មាន ដូច្នោះ ឱកាសនៃការធ្វើ ទីបំផុតនៃវដ្តទុក្ខ ដោយហេតុ ដោយន័យ ឈ្មោះថា មិនប្រាកដ ។ បទថា យថា យថា វេទនីយំ បានដល់ ដែលខ្លួនគប្បីសោយ ដោយអាការណាមួយ ។ បទថា តថា តថាស្ស វិបកំ បដិសំវេទិយតិ សេចក្តីថា សោយវិបាកនៃកម្ម នោះដោយអាការនោះៗ ។ មានពាក្យអធិប្បាយដូច្នេះថា ក្នុងជវនចិត្តទាំង ៧ កម្មក្នុងជវនចិត្តទី ១ នោះ កាលមានបច្ច័យ ក៏បានវារៈដែលនឹងឲ្យផលភ្លាម កម្មនោះ ចាត់ជា ទិដ្ឋធម្មវេទនីយកម្ម កាលមិនមានបច្ច័យ ក៏ឈ្មោះថា ជាអហោសិកម្ម ឯកម្ម ក្នុងជវនចិត្តទី ៧ យ៉ាងណា កម្មនោះ កាលមានបច្ច័យ ក៏ជាឧបបជ្ជវេទនីយកម្ម កាលមិនមានបច្ច័យ ក៏ឈ្មោះថា ជាអហោសិកម្ម និងកម្មក្នុងជវនចិត្តទាំង ៥ ក្នុងកណ្តាល កម្មនោះ ឈ្មោះថា អបរាបរិវេទនីយកម្ម