អដ្ឋកថាសង្ឃសូត្រ

ក្បាលទី 27 · ទំព័រ 409

គប្បីជ្រាបវិនិច្ឆ័យក្នុងសង្ឃសូត្រទី ១០ ដូចតទៅនេះ បទថា ធោវតិ ប្រែថា លាង ។ បទថា សន្ធោវតិ ប្រែថា លាងដោយល្អ គឺ លាងហើយលាងទៀត ។ បទថា និទ្ធោវតិ ប្រែថា លាងដោយមិនមាន មន្ទិលសេសសល់ ។ បទថា អនិទ្ធន្តំ គឺមិនទាន់បានរម្លាយ ។ បទថា អនិន្នីតកាសាវំ គឺមិនទាន់បានដេញមន្ទិល ។ បទថា បភង្គុ បានដល់ មានការបែកធ្លាយទៅជាសភាវៈ ។ វៀរមាសដែលរម្លាយហើយ គ្រាន់តែ យកកណ្តាប់ដៃដំក៏បែក ។ បទថា បដ្តកាយ បានដល់ ដើម្បីឲ្យមាសទៅជា បន្ទះ ។ បទថា គីវេយ្យកេ បានដល់ គ្រឿងប្រដាប់ក ។ បទថា អធិចិត្តំ បានដល់ ចិត្តដែលអប់រំដោយសមថៈ និងវិបស្សនា ។ បទថា អនុយុត្តស្សប ានដល់ ចម្រើន ។ បទថា សចេតសោ បានដល់ សម្បូរដោយចិត្ត ។ បទថា ទព្វជាតិកោ បានដល់ ជាបណ្ឌិតដោយខ្នើត ។ ក្នុងវិតក្កទាំងឡាយ មានកាមវិតក្កជាដើម មានអធិប្បាយថា វិតក្កដែលប្រារព្ធកាមកើតឡើង ឈ្មោះថា កាមវិតក្កោ ។ វិតក្កដែលសម្បយុត្តដោយព្យាបាទ ឈ្មោះថា ព្យាបទវិតក្កោ ដែលសម្បយុតដោយវិហិង្សា ឈ្មោះថា វិហិង្សាវិតក្កោ ។ ក្នុងវិតក្កទាំងឡាយ មានញាតិវិតក្កៈជាដើម មានអធិប្បាយថា វិតក្កដែល ប្រារព្ធញាតិកើតឡើង ដោយន័យជាដើមថា ញាតិរបស់យើងទាំងឡាយជាច្រើន ជាអ្នកមានបុណ្យ ឈ្មោះថា ញាតិវិតក្ក ។ វិតក្កដែលអាស្រ័យផ្ទះ ដែលប្រារព្ធជនបទកើតឡើង ដោយន័យជាដើមថា ជនបទនោះផុតភ័យ រក ភិក្ខាបានងាយ ឈ្មោះថា ជនបទវិតក្ក ។ បទថា ន បណីតោ គឺមិនគួរជាទីត្រេកអរ ។ បទថា ន បដិប្បស្សទ្ធលទ្ធោ គឺមិនបាននូវសេចក្តីរម្ងាប់កិលេស ។ បទថា ន ឯកោទិភាវាធិគតោ គឺមិនដល់នូវភាពជាសមាធិ ។