សូត្រសមុគ្គតសូត្រទី ១១
អរហត្តផល ដោយហេតុមានប្រមាណបុណ្ណេះ ។ ឥឡូវនេះ កាលទ្រង់សម្តែងការចាក់ធ្លុះ ដោយអភិញ្ញារបស់ភិក្ខុនោះ ដែលជាព្រះខីណាស្រព ទើបព្រះមានព្រះភាគត្រាស់ពាក្យថា យស្ស យស្ស ច ជាដើម ។ បណ្តាបទទាំងនោះ បទថា អភិញ្ញា សច្ឆិករណីយស្សប ានដល់ ដែលគួរធ្វើឲ្យប្រចក្សដោយក្រៃលែង ។ បទថា សតិ សតិ អាយតនេ សេចក្តីថា កាលអាយតនៈ ពោល គឺបុព្វហេតុ និងប្រភេទនៃ ឈានជាដើម ដែលគប្បីបានក្នុងកាល ឥឡូវនេះ មាន គឺកាលហេតុមាន កថាពណ៌នាអំពីអភិញ្ញានេះរបស់ព្រះខីណាស្រពនោះ គប្បីជ្រាបដោយពិស្តារ តាមន័យដែលពោលហើយ ក្នុងវិសុទ្ធិមគ្គនោះឯង ។ ឯបទថា អាសវានំ ខយា ជាដើម ក្នុងសូត្រនេះ គប្បីជ្រាបថា បានត្រាស់ហើយដោយអំណាច ផលសមាបត្តិ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រកបនូវអធិចិត្តហើយ ត្រូវធ្វើ ទុកក្នុងចិត្តនូវនិមិត្ត ៣ យ៉ាង ក្នុងកាលដ៏គួរ គឺត្រូវធ្វើទុកក្នុងចិត្តនូវសមាធិ- និមិត្ត ក្នុងកាលដ៏គួរ ១ ត្រូវធ្វើទុកក្នុងចិត្តនូវបគ្គាហនិមិត្ត ក្នុងកាលដ៏គួរ ១ ត្រូវធ្វើទុកក្នុងចិត្ត នូវឧបេក្ខានិមិត្ត ក្នុងកាលដ៏គួរ ១ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកប្រកបរឿយៗ នូវអធិចិត្ត គប្បីធ្វើទុកក្នុងចិត្តនូវសមាធិនិមិត្តតែមួយ ចំណែក ហេតុនោះ គប្បីនាំចិត្តឲ្យប្រព្រឹត្តទៅដើម្បីសេចក្តីខ្ជិលច្រអូស ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកប្រកបរឿយៗ នូវអធិចិត្ត គប្បីធ្វើទុកក្នុងចិត្តនូវ បគ្គាហនិមិត្តតែមួយចំណែក ហេតុនោះ គប្បីនាំចិត្តឲ្យប្រព្រឹត្តទៅ ដើម្បី សេចក្តីរាយមាយ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកប្រកបរឿយៗ នូវអធិចិត្ត គប្បីធ្វើទុកក្នុងចិត្តនូវឧបេក្ខានិមិត្ត តែមួយចំណែក ហេតុនោះ គប្បីនាំចិត្តមិន ឲ្យតាំងមាំដ