អដ្ឋកថាបុព្វសូត្រ

ក្បាលទី 27 · ទំព័រ 421

តតិយបណ្ណាសក គប្បីជ្រាបវិនិច្ឆ័យក្នុងបុព្វសូត្រទី ១ នៃតតិយបណ្ណាសកៈ ដូចតទៅនេះ ក្នុងបទថា បុព្វេវ សម្ពោធា បានដល់ ក្នុងកាលមុនអំពីត្រាស់ដឹង លោកអធិប្បាយថា ក្នុងវេលាដទៃ គឺមុនពេលអរិយមគ្គកើតឡើងនោះ ឯង ។ បទថា អនភិសម្ពុទ្ធស្ស បានដល់ មិនទាន់ចាក់ធ្លុះអរិយសច្ច ៤ ។ បទថា ពោធិសត្តស្សេវ សតោ សេចក្តីថា កាលសត្វដែលត្រាស់ដឹង នោះឯង គឺផ្តើមនឹងសម្រេចសម្មាសម្ពោធិញ្ញាណមាន ឬជាអ្នកជាប់ជំពាក់ក្នុង ពោធិញ្ញាណមាន ។ ព្រោះថា ព្រះសម្មាសម្ពុទ្ធនៃយើង ចាប់តាំងអំពីកាល អភិនីហារសម្រេចហើយ ដោយសមោធានធម៌ ៨ ប្រការ ទៀបបាទមូល របស់ព្រះមានព្រះភាគព្រះនាមទីបង្ករ ដែលទ្រង់យាងមកហើយយ៉ាងនោះ ជាអ្នកជាប់ គឺជាប់ជំពាក់ក្នុងពោធិញ្ញាណ ទ្រង់ព្រះតម្រិះថា អាត្មាអញត្រូវ សម្រេចព្រះពោធិញ្ញាណនេះ ហើយទ្រង់មិនលះនូវសេចក្តីព្យាយាម ដើម្បី សម្រេចព្រះពោធិញ្ញាណនោះឯងយាងមកហើយ ព្រោះដូច្នោះ ទើបហៅថា ព្រះពោធិសត្វ ។ បទថា កោ នុ ខោ គឺ កតមោ នុ ខោ ប្រែថា អ្វីហ្ន៎ ។ សង្ខារ- លោក ឈ្មោះថា លោក ។ បទថា អស្សាទោ បានដល់ ជាអ្នកមានការ ត្រេកអរ ។ បទថា អាទីនវោ បានដល់ មានការមិនគួរស្រស់ថ្លា ។ បទថា តស្ស មយ្ហំ សេចក្តីថា កាលតថាគតជាប់ជំពាក់ក្នុងពោធិញ្ញាណយ៉ាងនេះ មាន ។ បទថា ឆន្ទរាគប្បដិវិនយោ ឆន្ទរាគប្បហានំ សេចក្តីថា ព្រោះថា ឆន្ទរាគៈ ដល់នូវការប្រាសទៅ គឺលះបាន ព្រោះប្រារព្ធ គឺអាស្រ័យព្រះ និព្វាន ព្រោះដូច្នោះ ទើបព្រះនិព្វាន ហៅថា ឆន្ទរាគវិនយោ គឺនាំឆន្ទរាគៈ ចេញទៅ ឆន្ទរាគប្បហានំ គឺប្រហាររាគៈបាន ។