មនុស្សសូត្រទី ២

ក្បាលទី 27 · ទំព័រ 423

ម្នាលភិក្ខុទាំងឡាយ តថាគតត្រាច់ស្វែងរកអានិសង្សរបស់ លោក សភាវៈណាជាអានិសង្សក្នុងលោក តថាគតក៏បានជួបប្រទះនូវសភាវៈ នោះ អានិសង្សទាំងអម្បាលម៉ានក្នុងលោក អានិសង្សនោះ តថាគតឃើញ ច្បាស់ហើយដោយប្រាជ្ញា ។ ម្នាលភិក្ខុទាំងឡាយ តថាគតត្រាច់ស្វែងរកទោស របស់លោក សភាវៈឯណាជាទោសក្នុងលោក តថាគតក៏បានជួបប្រទះនូវ សភាវៈនោះ ទោសទាំងអម្បាលម៉ានក្នុងលោក ទោសនោះ តថាគតឃើញ ច្បាស់ហើយ ដោយប្រាជ្ញា ។ ម្នាលភិក្ខុទាំងឡាយ តថាគតត្រាច់ស្វែងរក នូវការរលាស់ខ្លួនចេញចាកលោក ធម្មជាតណាជាការរលាស់ខ្លួនចេញក្នុង លោក តថាគតក៏បានជួបប្រទះធម្មជាតនោះ ការរលាស់ខ្លួនចេញទាំងអម្បាល ម៉ានក្នុងលោក ការរលាស់ខ្លួនចេញនោះ តថាគតក៏បានឃើញច្បាស់ ហើយ ដោយប្រាជ្ញា ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ត្រាស់ដឹង តាមពិតនូវអានិសង្សថាជាអានិសង្សផង នូវទោសថាជាទោសផង នូវការរលាស់ ខ្លួនចេញចាកលោកថាជាការរលាស់ខ្លួនចេញផង ដរាបណា ម្នាលភិក្ខុ ទាំងឡាយ តថាគតក៏មិនទាន់ប្តេជ្ញាថាជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកស ត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្ស ដ៏សេស ដរាបនោះ ។ ម្នាលភិក្ខុទាំងឡាយ លុះតែតថាគត បានត្រាស់ដឹង តាមពិតនូវអានិសង្សថាជាអានិសង្សផង នូវទោសថាជាទោសផង នូវការ ជាការរលាស់ខ្លួនចេញផង ក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ ទើបតថាគតប្តេជ្ញាថាជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុង ពពួកសត្វព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្ស ដ៏សេសក្នុងកាលនោះ ។ ទាំងការដឹង និងការឃើញ ក៏កើត