អដ្ឋកថាមនុស្សសូត្រ

ក្បាលទី 27 · ទំព័រ 424

គប្បីជ្រាបវិនិច្ឆ័យក្នុងមនុស្សសូត្រទី ២ ដូចតទៅនេះ បទថា អស្សាទបរិយេសនំ អចរឹ សេចក្តីថា មិនអន្ទោលទៅដើម្បីជាប្រយោជន៍ ដល់ការស្វែងរកអស្សាទ ។ សួរថា បានអន្ទោលទៅចាប់តាំងពីកាលណា ។ ឆ្លើយថា អន្ទោលទៅតាំងអំពីសុមេធតាបស ។ បទថា បញ្ញាយ បានដល់ មគ្គប្បញ្ញា មួយអន្លើដោយវិបស្សនា ។ បទថា សុទិដ្ឋោ បានដល់ ចាក់ធ្លុះ ហើយដោយល្អ គប្បីជ្រាបអត្ថក្នុងបទទាំងអស់ដោយឧបាយនេះ ។