អដ្ឋកថា អស្សាទសូត្រទី ៣

ក្បាលទី 27 · ទំព័រ 425

ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនុ៎ះ មិនមានក្នុងលោក ពួក សត្វក៏មិនគប្បីត្រេកត្រអាលនិងអានិសង្សនេះក្នុងលោកដែរ ម្នាលភិក្ខុ ទាំងឡាយ ព្រោះហេតុតែអានិសង្សមាននៅក្នុងលោក ពួកសត្វទើបត្រេកត្រអាលក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ បើទោសក្នុងលោកមិនមានទេ ពួកសត្វក៏មិនគប្បីនឿយណាយនឹងទោសនេះក្នុងលោកដែរ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែទោសមាននៅក្នុងលោក ទើបពួកសត្វនឿយណាយ ក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ខ្លួនចេញនុ៎ះ មិនមានក្នុង លោកទេ ពួកសត្វក៏មិនគប្បីរលាស់ខ្លួននេះចេញចាកលោកបានដែរ ម្នាលភិក្ខុ ទាំងឡាយ ព្រោះហេតុតែការរលាស់ខ្លួនចេញ មាននៅក្នុងលោក ទើបពួកស ត្វរលាស់ខ្លួនចេញចាកលោកបាន ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមិន ទាន់ដឹងច្បាស់តាមពិតនូវអានិសង្សថាជាអានិសង្សផង នូវទោសថាជាទោស ផង នូវការរលាស់ខ្លួនចេញចាកលោកថាជាការរលាស់ខ្លួនចេញផង ដរាបណា ម្នាលភិក្ខុទាំងឡាយ សត្វមិនទាន់ប្រាសចេញ មិនទាន់គេចចេញ មិន ទាន់រួចផុតស្រឡះចាកលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចាកពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និង មនុស្សដ៏សេស មានចិត្តមិនទាន់ប្រាសចាកព្រំដែនដរាបនោះ ។ ម្នាលភិក្ខុ ទាំងឡាយ លុះតែពួកសត្វដឹងច្បាស់តាមពិតនូវអានិសង្សថាជាអានិសង្សផង