សមណសូត្រទី ៤ និងអដ្ឋកថា
ក្បាលទី 27 · ទំព័រ 426
នូវទោសថាជាទោសផង នូវការរលាស់ខ្លួនចេញចាកលោកថាជាការរលាស់ ខ្លួនចេញផង ក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ ពួកសត្វទើបប្រាសចេញ គេចចេញរួចផុតស្រឡះចាកលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចាកពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជា សម្មតិទេព និងមនុស្សដ៏សេស មានចិត្តប្រាសចាកព្រំដែនក្នុងកាលនោះ ។