អដ្ឋកថា សមណសូត្រទី ៤
ក្នុងអស្សាទសូត្រទី ៣ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយមិន ដឹងច្បាស់តាមពិតនូវអានិសង្សថា ជាអានិសង្សផង នូវទោសថាជាទោសផង នូវការរលាស់ខ្លួនចេញចាកលោកថា ជាការរលាស់ខ្លួនចេញផង ម្នាលភិក្ខុ ឡាយ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគតមិនសន្មតថា ជាសមណៈ ក្នុងពួកសមណៈ មិនសន្មតថាជាព្រាហ្មណ៍ក្នុងពួកព្រាហ្មណ៍ទេ ដ្បិតថា អ្នក ដ៏មានអាយុទាំងនោះ មិនទាន់ធ្វើឲ្យជាក់ច្បាស់នូវប្រយោជន៍ ជារបស់សមណៈ ផង នូវប្រយោជន៍ជារបស់ព្រាហ្មណ៍ផង ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ។ ម្នាលភិក្ខុទាំងឡាយ លុះតែពួកសមណៈ ឬព្រាហ្មណ៍ ណាមួយ ដឹងច្បាស់តាមពិត នូវអានិសង្សថាជាអានិសង្សផង នូវទោសថា ជាទោសផង នូវការរលាស់ខ្លួនចេញចាកលោកថាជាការរលាស់ខ្លួនចេញផង ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគតសន្មតថា ជាសមណៈក្នុងពួកសមណៈ សន្មតថាជាព្រាហ្មណ៍ក្នុងពួកព្រាហ្មណ៍ ដ្បិតថា អ្នកដ៏មានអាយុទាំងនោះ ធ្វើឲ្យជាក់ច្បាស់នូវប្រយោជន៍ជារបស់សមណៈផង នូវប្រយោជន៍ជារបស់ព្រាហ្មណ៍ផង ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុង បច្ចុប្បន្ននេះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងសមណសូត្រទី ៤ ដូចតទៅនេះ បទថា សាមញ្ញត្ថំ បានដល់ អរិយផលទាំង ៤ យ៉ាង ។ បទក្រៅអំពីនេះ ជាវេវចនៈនៃបទថា សាមញ្ញត្ថំ ទាំងអស់ ។ ម្យ៉ាងទៀត ឈ្មោះថា មគ្គ ៤ ព្រោះអត្ថថាជាសមណៈ ឈ្មោះថា ផល ៤ ព្រោះអត្ថថាជាព្រហ្ម ។ ក្នុង ព្រះសូត្រទាំង ៤ នេះ ព្រះមានព្រះភាគត្រាស់ដល់ខន្ធលោកតែម្យ៉ាង ។