អតិត្តសូត្រទី ៦
ក្បាលទី 27 · ទំព័រ 430
ម្នាលភិក្ខុទាំងឡាយ ការសេពចំពោះធម៌ ៣ យ៉ាងមិនចេះ ឆ្អែតឆ្អន់ទេ ។ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ គឺសេពនូវការដេកលក់ មិនចេះឆ្អែត ១ ម្នាលភិក្ខុទាំងឡាយ ការសេពគ្រឿងផឹក គឺសុរា និង មេរ័យ មិនចេះឆ្អែត ១ ម្នាលភិក្ខុទាំងឡាយ ការសេពចំពោះការប្រកបដោយ មេថុនធម្ម មិនចេះឆ្អែត ១ ។ ម្នាលភិក្ខុទាំងឡាយ ការសេព ចំពោះធម៌ ៣ យ៉ាងនេះ មិនចេះឆ្អែតឡើយ ។