អដ្ឋកថាអតិត្តសូត្រ

ក្បាលទី 27 · ទំព័រ 431

គប្បីជ្រាបវិនិច្ឆ័យក្នុងអតិត្តសូត្រទី ៦ ដូចតទៅនេះ បទថា សុប្បស្ស បានដល់ ការដេកលក់ ។ បទថា បដិសេវនាយ នត្ថិ តិត្តិ សេចក្តីថា ទោះសេពបុនណា ក៏ពេញចិត្តត្រឹមបុណ្ណោះ ព្រោះដូច្នោះ ទើប ឈ្មោះថា ការឆ្អែតមិនមាន ។ ក្នុងបទទាំង ២ ដ៏សេស ក៏មានន័យដូចគ្នា ។ បើទឹកក្នុងមហាសមុទ្រក្លាយជាស្រា អ្នកលេងសុរា កើតជាត្រី កាលកំពុង ហែលក្តី ដេកក្តី ក្នុងទឹកនោះ ឈ្មោះថា ការឆ្អែតក៏មិនគប្បីមាន ក្នុងសូត្រ នេះ ព្រះមានព្រះភាគត្រាស់ដល់វដ្តៈតែម្យ៉ាង ។