បឋមកូដសូត្រទី ៧

ក្បាលទី 27 · ទំព័រ 431

គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុង ទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏ មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី កាលបើចិត្តដែលបុគ្គល មិនបានរក្សាហើយ កាយកម្មក៏ឈ្មោះថា មិនបានរក្សាផង វចីកម្មក៏ឈ្មោះថា មិនបានរក្សាផង មនោកម្មក៏ឈ្មោះថា មិនបានរក្សាផងដែរ ។ កាលបុគ្គល នោះ មិនរក្សាកាយកម្ម មិនរក្សាវចីកម្ម មិនរក្សាមនោកម្ម កាយកម្មឈ្មោះ ថា ជោក វចីកម្ម ក៏ឈ្មោះថា ជោក មនោកម្មក៏ឈ្មោះថា ជោក ( ដោយ រាគាទិក្កិលេស ) ។ កាលបុគ្គលនោះ មានកាយកម្មជោក មានវចីកម្មជោក មានមនោកម្មជោក ដោយរាគាទិក្កិលេសហើយ កាយកម្មក៏ឈ្មោះថា ស្អុយ ផង វចីកម្មក៏ឈ្មោះថា ស្អុយផង មនោកម្មក៏ឈ្មោះថា ស្អុយផងដែរ ។ កាល បុគ្គលនោះ មានកាយកម្មស្អុយ មានវចីកម្មស្អុយ មានមនោកម្មស្អុយហើយ មរណៈ ( បុគ្គលនោះ ) មិនល្អទេ កាលកិរិយាក៏មិនល្អទេ ។ ម្នាលគហបតី ដូចជាផ្ទះមានកំពូល ដែលបុគ្គលប្រក់មិនជិត កំពូលក៏រក្សាទុកមិនបាន បង្កង់ ក៏រក្សាទុកមិនបាន ជញ្ជាំងក៏រក្សាទុកមិនបាន កំពូលក៏ទទឹកជោក បង្កង់ក៏ទទឹក ជោក ជញ្ជាំងក៏ទទឹកជោក កំពូលក៏ពុក បង្កង់ក៏ពុក ជញ្ជាំងក៏ពុក យ៉ាងណា ម្នាលគហបតី កាលបើចិត្តដែលបុគ្គលមិនរក្សាហើយ ។ បេ ។ មរណៈ ក៏មិនល្អទេ កាលកិរិយាក៏មិនល្អទេ យ៉ាងនោះដែរ ។ ម្នាលគហបតី កាលបើ ចិត្តដែលបុគ្គលរក្សាហើយ កាយកម្មក៏ឈ្មោះថា បានរក្សា វចីកម្មក៏ឈ្មោះ ថា បានរក្សា មនោកម្មក៏ឈ្មោះថា បានរក្សាដែរ កាលបុគ្គលនោះ រក្សាកា យកម្ម រក្សាវចីកម្ម រក្សាមនោកម្ម កាយកម្មក៏ឈ្មោះថា មិនជោក វចីកម្ម ក៏ឈ្មោះថា មិនជោក មនោ