អដ្ឋកថាបឋមកូដសូត្រ

ក្បាលទី 27 · ទំព័រ 433

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមកូដសូត្រទី ៧ ដូចតទៅនេះ បទថា អវស្សុតំ ហោតិ ប្រែថា រមែងសើម ។ បទថា ន ភទ្ទកំ មរណំ ហោតិ សេចក្តីថា ការស្លាប់ក្តី អ្នកក៏មិនបាន ព្រោះកម្មទាំង ៣ ជាបច្ច័យ នៃបដិសន្ធិក្នុងអបាយ ។ បទថា កាលកិរិយា ជាវេវចនៈនៃបទថា មរណំ នោះឯង ។ គប្បីជ្រាបវិនិច្ឆ័យក្នុងធម៌ជាចំណែកសុក្កបក្ខដូចតទៅនេះ ការ ស្លាប់ល្អ ដែលអ្នកបានហើយ ព្រោះកម្មទាំង ៣ ជាបច្ច័យនៃបដិសន្ធិក្នុង សួគ៌ តែការស្លាប់នោះ ប្រើបានសម្រាប់ព្រះអរិយសាវ័កទាំង ៣ ពួក មាន ព្រះសោតាបន្នជាដើម ដោយចំណែកមួយបុណ្ណោះ ។ បទដ៏សេស ក្នុង ព្រះសូត្រនេះ ងាយយល់អស់ហើយ ។