បឋមនិទានសូត្រទី ៩
ម្នាលភិក្ខុទាំងឡាយ ហេតុនេះមាន ៣ យ៉ាង នៃការកើតឡើង នៃកម្ម ។ ហេតុ ៣ យ៉ាង ដូចម្តេចខ្លះ ។ គឺលោភៈជាហេតុនៃការកើតឡើង នៃកម្ម ១ ទោសៈជាហេតុនៃការកើតឡើងនៃកម្ម ១ មោហៈជាហេតុនៃ ការកើតឡើងនៃកម្ម ១ ។ ម្នាលភិក្ខុទាំងឡាយ កម្មណាសម្រេចមកអំពីលោភៈ កើតមកអំពីលោភៈ មានលោភៈជាហេតុ មានលោភៈជាដែនកើត កម្មនោះជា អកុសល កម្មនោះប្រកបដោយទោស កម្មនោះមានទុក្ខជាវិបាក កម្មនោះប្រព្រឹត្ត ទៅ ដើម្បីកើតឡើងនៃកម្ម កម្មនោះមិនប្រព្រឹត្តទៅ ដើម្បីរលត់ទៅនៃកម្ម ។ ម្នាលភិក្ខុទាំងឡាយកម្ម ណាសម្រេចមកអំពីទោសៈ កើតមកអំពីទោសៈ មានទោសៈជាហេតុ មានទោសៈជាដែនកើត កម្មនោះជាអកុសល កម្មនោះ ប្រកបដោយទោស កម្មនោះមានទុក្ខជាវិបាក កម្មនោះប្រព្រឹត្តទៅ ដើម្បីកើតឡើង នៃកម្ម កម្មនោះ មិនប្រព្រឹត្តទៅ ដើម្បីរលត់ទៅនៃកម្ម ។ ម្នាលភិក្ខុ ទាំងឡាយ កម្មណាសម្រេចមកអំពីមោហៈ កើតមកអំពីមោហៈ មានមោហៈ ជាហេតុ មានមោហៈជាដែនកើត កម្មនោះ ជាអកុសល កម្មនោះប្រកបដោយ ទោស កម្មនោះមានទុក្ខជាវិបាក កម្មនោះ ប្រព្រឹត្តទៅ ដើម្បីកើតឡើងនៃកម្ម កម្មនោះ មិនប្រព្រឹត្តទៅ ដើម្បីរលត់ទៅនៃកម្ម ។ ម្នាលភិក្ខុទាំងឡាយ ហេតុ ៣ យ៉ាងនេះឯង ដើម្បីកើតឡើងនៃកម្ម ។ ម្នាលភិក្ខុទាំងឡាយ ហេតុ ៣ យ៉ាងនេះ ដើម្បីកើតឡើងនៃកម្ម ។ ហេតុ ៣ យ៉ាងដូចម្តេចខ្លះ ។ គឺ អលោភៈជាហេតុនៃការកើតឡើងនៃកម្ម ១ អទោសៈជាហេតុនៃការកើតឡើង នៃកម្ម ១ អមោហៈជាហេតុនៃការកើតឡើងនៃកម្ម ១ ។ ម្នាលភិក្ខុ ទាំងឡាយ កម្មណាសម្រេចមកអំពីអលោភៈ កើតមកអំពីអលោភៈ មាន អលោភៈជាហេតុ មានអលោភៈជាដែនកើត កម្មនោះជាកុសល កម្មនោះឥត ទោស កម្មនោះមានសុខជាវិបាក កម្មនោះប្រព្រឹត្តទៅ ដើម្បីរលត់ទៅនៃកម្ម កម្មនោះមិនប្រ