អដ្ឋកថាបឋមនិទានសូត្រ

ក្បាលទី 27 · ទំព័រ 438

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមនិទានសូត្រទី ៩ ដូចតទៅនេះ បទថា និទានានិ បានដល់ ហេតុទាំងឡាយ ។ បទថា កម្មានំ សមុទយាយ សេចក្តីថា ដើម្បីជាប្រយោជន៍ដល់ការធ្វើការប្រមូលមកនូវកម្ម ដែល ជាវដ្តគាមី ។ បទថា លោភប្បកតំ សេចក្តីថា ធ្វើដោយការលោភ ។ បទថា សាវជ្ជំ ប្រែថា មានទោស ។ បទថា តំ កម្មំ កម្មសមុទយាយ សំវត្តតិ សេចក្តីថា កម្មនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ដល់ការធ្វើ ការប្រមូលមកនូវកម្មសមុទយៈ គឺហេតុឲ្យកើតកម្មដទៃដែលជាហេតុ វដ្តគាមី ។ បទថា ន តំ កម្មំ កម្មនិរោធាយ សេចក្តីថា តែកម្មនោះ មិនប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ដល់ការរម្លត់វដ្តគាមិកម្ម ។ គប្បីជ្រាប វិនិច្ឆ័យ ក្នុងកម្មចំណែកសដូចតទៅនេះ បទថា កម្មានំ សមុទាយាយ សេចក្តីថា ដើម្បីជាប្រយោជន៍ដល់ការកើតឡើងនៃវដ្តគាមិកម្ម ។ បទទាំងពួង គប្បីជ្រាបដោយន័យនេះ ។