ទុតិយនិទានសូត្រទី ១០

ក្បាលទី 27 · ទំព័រ 439

ម្នាលភិក្ខុទាំងឡាយ ហេតុ ៣ យ៉ាងនេះ ដើម្បីកើតឡើង នៃកម្ម ។ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីគាប់ចិត្តក ើតឡើង ព្រោះប្រារព្ធនូវធម៌ជាទីតាំងនៃឆន្ទរាគជាអតីត ១ ម្នាលភិក្ខុទាំងឡាយ សេចក្តីគាប់ចិត្តកើតឡើង ព្រោះប្រារព្ធនូវធម៌ ជាទីតាំងនៃឆន្ទរាគជាអនាគត ១ ម្នាលភិក្ខុទាំងឡាយ សេចក្តីគាប់ចិត្តកើតឡើង ព្រោះប្រារព្ធនូវធម៌ ជាទីតាំង នៃឆន្ទរាគជាបច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីគាប់ចិត្តកើតឡើង ព្រោះប្រារព្ធនូវធម៌ជាទីតាំងនៃឆន្ទរាគ ជាអតីត ដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលមានចិត្តត្រិះរិះរឿយៗ ពិចារណារឿយៗ ព្រោះប្រារព្ធនូវ ធម៌ជាទីតាំងនៃឆន្ទរាគជាអតីត ។ កាលបុគ្គលនោះ មានចិត្តត្រិះរិះរឿយៗ ពិចារណារឿយៗ ប្រារព្ធនូវធម៌ជាទីតាំងនៃឆន្ទរាគ ជាអតីត សេចក្តីគាប់ ចិត្តក៏កើតឡើង បុគ្គលនោះ លុះមានសេចក្តីគាប់ចិត្តកើតឡើងហើយ តែង ប្រកបដោយធម៌ទាំងនោះ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវចិត្តដែល ប្រកបដោយរាគៈថា ជាសញ្ញោជនៈ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ឈ្មោះថា សេចក្តីគាប់ចិត្តកើតឡើង ព្រោះប្រារព្ធនូវធម៌ជាទីតាំងនៃឆន្ទរាគ ជាអតីត ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីគាប់ចិត្តកើតឡើង ព្រោះប្រារព្ធ នូវធម៌ជាទីតាំងនៃឆន្ទរាគជាអនាគត ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានចិត្តត្រិះរិះរឿយៗ ពិចារណារឿយៗ ព្រោះប្រារព្ធនូវធម៌ ជាទីតាំងនៃ ឆន្ទរាគ ជាអនាគត ។ កាលបុគ្គលនោះ មានចិត្តត្រិះរិះរឿយៗ ពិចារណា រឿយៗ ព្រោះប្រារព្ធនូវធម៌ជាទីតាំងនៃឆន្ទរាគជាអនាគត សេចក្តីគាប់ចិត្តក ៏កើតឡើង បុគ្គលនោះលុះមានសេចក្តីគាប់ចិត្តកើតឡើងហើយ តែងប្រកបដោយ ធម៌ទាំងនោះ ។ ម