អដ្ឋកថាទុតិយនិទានសូត្រ

ក្បាលទី 27 · ទំព័រ 442

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយនិទានសូត្រទី ១០ ដូចតទៅនេះ បទថា កម្មានំ បានដល់ កម្មដែលជាវដ្តគាមីនោះឯង ។ បទថា ឆន្ទរាគដ្ឋានិយេ សេចក្តីថា ជាហេតុនៃឆន្ទរាគៈ ។ បទថា អារព្ភ បានដល់ អាស្រ័យ គឺសំដៅយកចំពោះ ។ បទថា ឆន្ទោ បានដល់ ការពេញចិត្ត ដោយអំណាចនៃតណ្ហា ។ បទថា យោ ចេតសោ សារាគោ សេចក្តីថា តម្រេក គឺសេចក្តីត្រេកអរនៃចិត្ត ភាពដែលចិត្តត្រេកអរហើយ យ៉ាងណា ការត្រេកអរនៃចិត្តនេះ តថាគតពោលថា ជាសំយោជនៈ គឺជាគ្រឿងចង ។ គប្បីជ្រាបវិនិច្ឆ័យក្នុងធម៌ចំណែកសដូចតទៅនេះ បទថា កម្មានំ បាន ដល់ កម្មដែលជាវិវដ្តគាមី ។ បទថា តទភិនិវជ្ជេតិ សេចក្តីថា ឲ្យធម៌ដែល ជាទីតាំងនៃរាគៈជាដើម និងវិបាករបស់ធម៌នោះវិលត្រឡប់ចំពោះ គឺកាលណា បុគ្គលនោះដឹង គឺយល់ក្នុងវិបាកដោយជាទីតាំងនៃឆន្ទរាគៈជាដើម កាល នោះ បុគ្គលនោះ នឹងញ៉ាំងធម៌នោះផង ដោយវិបាកនោះផង ឲ្យវិលត្រឡប់ ចំពោះ ។ ម្យ៉ាងទៀត ដោយបទនេះ ទ្រង់ត្រាស់វិបស្សនាហើយ ដោយ បទថា តទភិនិវជ្ជេត្វា នេះ ត្រាស់មគ្គ ។ តែដោយបទថា ចេតសា អភិវិរាជេត្វា នេះ ត្រាស់មគ្គតែម្យ៉ាង ។ បទថា បញ្ញាយ អតិវិជ្ឈ បស្សតិ សេចក្តីថា ឃើញធ្លុះទូលំទូលាយ ដោយមគ្គប្បញ្ញាយ មួយអន្លើដោយ វិបស្សនា ។ ក្នុងបទទាំងអស់គប្បីជ្រាបយ៉ាងនេះ ក្នុងព្រះសូត្រនេះ ត្រាស់ វដ្តៈផង វិវដ្តៈផង ដូច្នេះឯង ។