អាបាយិកសូត្រទី ១
ក្បាលទី 27 · ទំព័រ 444
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ តែងទៅកាន់អបាយ ទៅកាន់នរក ព្រោះមិនលះបង់អំពើអាក្រក់នេះ ។ បុគ្គល ៣ ពួក ដូចម្តេចខ្លះ ។ គឺបុគ្គលណា មិនមែនជាព្រហ្មចារ្យ តែប្តេជ្ញាថាខ្លួនជាព្រហ្មចារ្យ ១ បុគ្គល ណាចោទបុគ្គលជាព្រហ្មចារ្យ បរិសុទ្ធ ជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ដោយអព្រហ្មចរិយធម៌មិនមានមូល ១ បុគ្គលណា មានវាទៈយ៉ាងនេះ មាន ទិដ្ឋិយ៉ាងនេះថា ទោសក្នុងកាមទាំងឡាយមិនមាន បុគ្គលនោះ ក៏ដល់នូវសេចក្តី ស្រេកឃ្លានក្នុងកាមទាំងឡាយ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៣ ពួកន េះ តែងទៅកាន់អបាយ ទៅកាន់នរក ព្រោះមិនលះបង់អំពើអាក្រក់នេះ ។