អដ្ឋកថាអាបាយិកសូត្រ

ក្បាលទី 27 · ទំព័រ 445

គប្បីជ្រាបវិនិច្ឆ័យក្នុងអាបាយិកសូត្រទី ១ នៃអាបាយិកវគ្គ ដូចតទៅនេះ សត្វទាំងឡាយ ឈ្មោះថា អាបយិកា ព្រោះទៅកាន់អបាយ ។ សត្វទាំងឡាយ ឈ្មោះថា នេរយិកា ព្រោះទៅកាន់នរក ។ បទថា ឥទមប្បហាយ នេះ សេចក្តីថា មិនលះកម្មអាក្រក់ទាំង ៣ មានការប្តេជ្ញា ខ្លួនថា ជាព្រហ្មចារីជាដើម ។ បទថា ព្រហ្មចារិប្បដិញ្ញោ បានដល់ ដែល ប្រព្រឹត្តព្រហ្មចរិយៈក្លែងក្លាយ ម្យ៉ាងទៀត បានដល់បុគ្គលដែលប្តេជ្ញាយ៉ាង នេះថា ខ្ញុំក៏ជាព្រហ្មចារី ដោយមិនលះអាកប្បកិរិយារបស់ពួកគេ ។ បទថា អនុទ្ធំសេតិ សេចក្តីថា ជេរ គឺបរិភាស បានដល់ តិះដៀល ។ បទថា នត្ថិ កាមេសុ ទោសោ សេចក្តីថា បុគ្គលសេពកិលេសកាម និងវត្ថុកាមមិន មានទោស ។ បទថា បតព្យតំ សេចក្តីថា ភាពជាអ្នកត្រូវផឹក គឺភាពជា អ្នកត្រូវបរិភោគ បានដល់ ភាពជាអ្នកត្រូវផឹកស៊ី ដូចការផឹកទឹករបស់បុគ្គល អ្នកស្រេកទឹក ដោយចិត្តប្រាសចាកសេចក្តីរង្កៀស ។ ក្នុងព្រះសូត្រនេះ ត្រាស់វដ្តទុក្ខតែម្យ៉ាង ។