ទុល្លភសូត្រសូត្រទី ២
ក្បាលទី 27 · ទំព័រ 446
ម្នាលភិក្ខុទាំងឡាយ សេចក្តីកើតប្រាកដនៃបុគ្គល ៣ ពួករ កបានដោយក្រក្នុងលោក ។ បុគ្គល ៣ ពួក ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីកើតប្រាកដនៃព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ រកបានដោយក្រក្នុង លោក ១ បុគ្គលអ្នកសម្តែងធម្មវិន័យ ដែលព្រះតថាគតសម្តែងហើយ រក បានដោយក្រក្នុងលោក ១ បុគ្គលជាកតញ្ញូកតវេទី រកបានដោយក្រក្នុងលោក ១ ។ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃបុគ្គល ៣ ពួកនេះ រកបានដោយ ក្រក្នុងលោក ។ ៥