អដ្ឋកថាអប្បមេយ្យសូត្រ

ក្បាលទី 27 · ទំព័រ 448

គប្បីជ្រាបវិនិច្ឆ័យក្នុងអប្បមេយ្យសូត្រទី ៣ ដូចតទៅនេះ បុគ្គលឈ្មោះថា សុប្បមេយ្យោ ព្រោះប្រមាណបានដោយងាយ ។ ឈ្មោះថា ទុប្បមេយ្យោ ព្រោះប្រមាណបានដោយលំបាក ។ ឈ្មោះថា អប្បមេយ្យោ ព្រោះប្រមាណមិនបាន ។ បទថា ឧន្នឡោ បានដល់ បុគ្គលដែលដូចជាដើម បបុសដែលហុយឡើង អធិប្បាយថា លើកមានះដែលឥតសារៈឡើង ។ បទថា ចបលោ បានដល់ ប្រកបដោយការញាប់ញ័រ មានការតាក់តែងបាត្រ ជាដើម ។ បទថា មុខរោ បានដល់ បុគ្គលមាត់រឹង ។ បទថា វិកិណ្ណវាចោ បានដល់ ជាអ្នកមិនសង្រួមក្នុងពាក្យសម្តី ។ បទថា អសមាហិតោ បាន ដល់ ដែលមិនមានចិត្តជាសមាធិ ។ បទថា វិព្ភន្តចិត្តោ បានដល់ មានចិត្ត ភ្ញាក់ផ្អើល ដូចមេគោ និងម្រឹគព្រៃដែលជាសត្វភ្ញាក់ផ្អើល ។ បទថា បកត្រិន្ទិយោ បានដល់ ដែលមានឥន្ទ្រិយបើកផ្ងារ ។ បទដ៏សេសក្នុងសូត្រនេះ ងាយយល់ទាំងអស់ហើយ ដូច្នេះ ។