អយសូត្រទី ៥
ម្នាលភិក្ខុទាំងឡាយ វិបត្តិទាំងឡាយនេះ មាន ៣ យ៉ាង ។ វិបត្តិ ៣ យ៉ាង ដូចម្តេចខ្លះ ។ គឺសីលវិបត្តិ ១ ចិត្តវិបត្តិ ១ ទិដ្ឋិវិបត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះសីលវិបត្តិ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ពួកខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យ ឥតប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សីលវិបត្តិ ។ ម្នាលភិក្ខុ ទាំងឡាយ ចុះចិត្តវិបត្តិ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុង លោកនេះ ច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ចិត្តវិបត្តិ ។ ម្នាលភិក្ខុទាំងឡាយ ចុះទិដ្ឋិវិបត្តិ ដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាមិច្ឆាទិដ្ឋិ មានសេចក្តីយល់ វិបរិតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំមិនមានផល ការបូជា តូច មិនមានផល ផលវិបាកនៃកម្ម ដែលបុគ្គលធ្វើល្អ និងអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមាន បិតាមិនមាន ពួកស ត្វជាឱបបាតិកៈមិនមាន ពួកសមណព្រាហ្មណ៍ជាអ្នកព្រមព្រៀងគ្នាប្រតិបត្តិ ប្រពៃ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសក្នុងលោកក៏មិនមាន ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ទិដ្ឋិវិបត្តិ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែសីលវិបត្តិ បានជា សត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកក៏មាន ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែចិត្តវិបត្តិ បានជា សត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅកើតក្នុង អ