អដ្ឋកថាអយសូត្រ

ក្បាលទី 27 · ទំព័រ 456

គប្បីជ្រាបវិនិច្ឆ័យក្នុងអយសូត្រទី ៥ ដូចតទៅនេះ បទថា សីលវិបត្តិ បានដល់ អាការដែលសីលវិបត្តិ ។ ក្នុងដ៏សេសក៏មានន័យនេះ ឯង ។ ដោយបទថា នត្ថិ ទិន្នំ ព្រះមានព្រះភាគ ត្រាស់សំដៅយកភាព ទានដែលឲ្យហើយ មិនមានផល ។ ការបូជាតូច ហៅថា យិដ្ឋំ ។ លាភសក្ការៈដែលសម្បូរ ទ្រង់បំណងយកថាជា ហុតំ ។ មិច្ឆាទិដ្ឋិកបុគ្គល បដិសេធ យិដ្ឋំ និង ហុតំ ទាំង ២ នោះថា មិនមានផល ។ បទថា សុកដទុក្កដានំ បានដល់ កម្មដែលធ្វើល្អ និងធ្វើអាក្រក់ អធិប្បាយថា បាន ដល់ កុសលកម្ម និងអកុសលកម្ម ។ ដោយបទថា ផលវិបកោ មិច្ឆាទិដ្ឋិកបុគ្គលពោលវត្ថុដែលហៅថា ផល ឬវិបាកថា មិនមាន ។ បទថា នត្ថិ អយំ លោកោ សេចក្តីថា លោកនេះមិនមានសម្រាប់ បុគ្គលដែលតាំងនៅក្នុងលោកខាងមុខ ។ បទថា នត្ថិ បរោ លោកោ សេចក្តី ថា លោកខាងមុខមិនមានសម្រាប់បុគ្គលដែលតាំងនៅក្នុងលោកនេះ ។ មិច្ឆាទិដ្ឋិកបុគ្គលសម្តែងថា សត្វទាំងអស់ស្លាប់ហើយ រមែងដាច់សូន្យក្នុងលោក នោះៗ ឯង ។ ដោយបទថា នត្ថិ មាតា នត្ថិ បិតា មិច្ឆាទិដ្ឋិបុគ្គលពោល ដោយអំណាចបដិបត្តិប្រពៃ និងបដិបត្តិខុសក្នុងមាតាបិតាទាំងនោះថា មិន មានផល ។ បទថា នត្ថិ សត្តា ឱបបតិកា សេចក្តីថា ឈ្មោះថា សត្វ ដែលចុតិហើយ កើតមិនមាន ភាពបរិបូណ៌ ឈ្មោះថា សម្បទា ភាពដែល សីលបរិបូណ៌មិនខ្វះខាត ឈ្មោះថា សីលសម្បទា ។ ក្នុងបទទាំង ២ ដ៏សេស ក៏មានន័យនេះដូចគ្នា ។ បទថា អត្ថិ ទិន្នំ ជាដើម អ្នកសិក្សាគប្បីកាន់យក ដោយន័យដែលផ្ទុយគ្នា តាមដែលពោលមកហើយ ។