អដ្ឋកថាអបណ្ណកសូត្រ
ក្បាលទី 27 · ទំព័រ 460
គប្បីជ្រាបវិនិច្ឆ័យក្នុងអបណ្ណកសូត្រទី ៦ ដូចតទៅនេះ បទថា អបណ្ណកោ មណិ បានដល់ កូនបាសកាដែលប្រកបដោយជ្រុង ៦ ។ បទថា សុគតឹ សគ្គំ បានដល់ លោក គឺស្ថានសួគ៌ ក្នុងបណ្តាសួគ៌ ៦ ជាន់ មានជាន់ចាតុម្មហារាជជាដើមណាមួយ ។ ក្នុងព្រះសូត្រនេះ ត្រាស់ ធម៌ទាំង ២ ប្រការ គឺសីល និងសម្មាទិដ្ឋិលាយឡំគ្នា ។