កម្មន្តសូត្រទី ៧ ្ប មិនមានអដ្ឋកថា ្ទ

ក្បាលទី 27 · ទំព័រ 461

ម្នាលភិក្ខុទាំងឡាយ វិបត្តិនេះមាន ៣ យ៉ាង ។ វិបត្តិ ៣ យ៉ាង ដូចម្តេចខ្លះ ។ គឺកម្មន្តវិបត្តិ ១ អាជីវវិបត្តិ ១ ទិដ្ឋិវិបត្តិ ១ ។ ម្នាល ភិក្ខុទាំងឡាយ ចុះកម្មន្តវិបត្តិ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក មួយ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ។ បេ ។ ជាអ្នកពោលពាក្យឥតប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មន្តវិបត្តិ ។ ម្នាលភិក្ខុទាំងឡាយ ចុះអាជីវវិបត្តិ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកចិញ្ចឹមជីវិតខុស សម្រេចការរស់នៅ ដោយការចិញ្ចឹម ជីវិតខុស ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាជីវវិបត្តិ ។ ម្នាលភិក្ខុទាំងឡាយ ចុះទិដ្ឋិវិបត្តិ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុង លោកនេះ ជាមិច្ឆាទិដ្ឋិ មានសេចក្តីយល់វិបរិតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ។ បេ ។ ពួកសមណព្រាហ្មណ៍ ធ្វើឲ្យ ជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសក្នុងលោក ក៏មិនមាន ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិវិបត្តិ ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិមាន ៣ យ៉ាងបុណ្ណេះ ។ ម្នាលភិក្ខុ ទាំងឡាយ សម្បទានេះ មាន ៣ យ៉ាង ។ សម្បទា ៣ យ៉ាង ដូចម្តេចខ្លះ ។ គឺកម្មន្តសម្បទា ១ អាជីវសម្បទា ១ ទិដ្ឋិសម្បទា ១ ។ ម្នាលភិក្ខុទាំងឡាយកម្ម ន្តសម្បទា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោក